អាម៉ូនីត Ammonite (Alsatites Arietitido Sinemuriense?) ពពួកអាម៉ូនីត សត្វសមុទ្រស្ថិតក្នុងថ្នាក់ Ammonoidie មានលក្ខណៈប្រហែលខ្យង និងពពួកម៉ឹក។ អ្នកស្រាវជ្រាវបានរកឃើញនៅភ្នំពីរ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានចំងាយប្រមាណ៥គីឡូម៉ែត្រពីទន្លេស្រែពក។ នេះបេីយោងតាមប្រភពពី នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។
ប្រភពដដែលបានបន្តទៀតថា សត្វទាំងឡាយនោះអាចស្ថិតនៅក្រោមដី ក្រោយមកមានការដោលឡើងនៃសំបកផែនដីទើបលេចចេញមកខាងលើ។ នេះអាចបញ្ជាក់ថាទីតាំងនេះធ្លាប់ជាសមុទ្រចាស់។ អាម៉ូនីតនេះអាចមានអាយុកាល នៅក្នុងស័កទី២ Mesozoic ក្នុងសម័យកាល ជូរ៉ាស៊ីក Jurassic ដែលមានអាយុចន្លោះ១៣៦-១៩០លានឆ្នាំ៕