ស្ងាត់ៗ អតីត Miss Grand ២០១៦ ហេង ចន្ថា ចូលរោងភ្ជាប់ពាក្យបាត់!

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រី កញ្ញា ហេង ចន្ថា ព្រមទាំងជាអតីត Miss Grand Cambodia 2016 កំពុងតែសាងភាពល្បីល្បាញ ដែលបានទទួលតំណែងជាតួឯកស្រី ដែលធ្វើឲ្យនាងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ផងដែរ។

ដោយឡែក ខណៈពេលដែលកំពុងតែទាក់ទាញប្រជាប្រិយភាព យ៉ាងខ្លាំង ពីទស្សនិកជន កាលពីថ្ងៃទី ១៧ ខែ ឧសភា កន្លងទៅនេះ នាងស្រាប់តែបានចូលរោង ភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍របស់ខ្លួន យ៉ាងស្ងាត់ៗ ។

យ៉ាងណាមិញ ក្រោយពីបានជ្រាបហើយ ហ្វេនៗជាច្រើន ហាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង តែទោះយ៉ាងណា ពួកគេក៏បានសម្ដែងក្ដីត្រេកអរ ព្រមទាំងជូនពរឲ្យអ្នកទាំងមានសេចក្ដីសុខ ផងដែរ៕

Related posts

Leave a Comment