រំភើបនឹងទឹកចិត្តល្អ ម៉ារីម៉ា បានចែកទឹកដោះផ្ទាល់ខ្លួនដល់អ្នកម្តាយ និង ទារក ដែលរងប៉ះពាល់កូវីដ ១៩

បន្ទាប់ពីកូនប្រុសទី ២ មានអាយុជាង ១ ឆ្នាំហើយនោះ តារាសម្តែងជនជាតិហ្វីលីពីន Marian Rivera ដែលគេបានស្គាល់គឺជាតួឯកក្នុងរឿង «ម៉ារីម៉ា» បានធ្វើឲ្យមហាជនអ្នកគាំទ្រកោតសរសើរដល់ទឹកចិត្តរបស់នាង ដែលបានចែករំលែកទឹកដោះខ្លួនផ្ទាល់ ដល់អ្នកម្តាយ និង ទារកដែលកំពុងរងការប៉ះពាល់កូវីដ ១៩ ។Marian Rivera ក៏បាន

ផ្ញើសារដល់អ្នកម្តាយ និង ទារកដែលកំពុងរងការប៉ះពាល់កូវីដ១៩ ដែរថា «រីករាយ World Day of Human Milk Donation! នាងចង់ចែករំលែកនូវទឹកដោះដែលមានសារជាតិចិញ្ចឹមជាច្រើនដល់កុមារផ្សេងទៀត ។ នាងពិតជាមានអារម្មណ៍អាណិតដល់អ្នកម្តាយគ្រប់រូបដែលកំពុងមានការអត់ធ្មត់ក្នុងការមើលថែកូនតូចៗនៅក្នុងកំឡុងពេលនេះ ។

នាងសង្ឃឹមការចែករំលែកទឹកដោះនេះ អាចជួយដល់អ្នកម្តាយដែលកំពុងតែត្រូវការវាបំផុត» ។នៅក្នុងនោះដែរ គិលានុបដ្ឋាយិកា Joyce Martinez ដែលជាអ្នកទទួលយកទឹកដោះពីម្តាយកូនពីរដ៏ស្រស់ស្អាតនេះ ក៏បានបង្ហាញអារម្មណ៍រំភើប និង អរគុណដល់ Marian យ៉ាងដូច្នេះថា «នាងមិនត្រឹមតែគិតពីការបំបៅកូនរបស់នាងនោះទេ តែនាងបាន

ចែករំលែកទឹកដោះរបស់នាងផ្ទាល់មកដល់អ្នកដទៃផងដែរ ។ អរគុណសម្រាប់ការអត់ធ្មត់ក្នុងការប៊ូមទឹកដោះទុកដើម្បីអ្នកកំពុងត្រូវការ» ៕

Related posts

Leave a Comment