ប៉ុន្មានសន្លឹករបស់ ផាន់ ផាត់ណា តុបតែងដើម្បីថតខ្សែភាពយន្តថ្មី ដូចកោរសក់មែនទែន

ជាការពិត មកដល់ពេលនេះទោះបីជាតារាមួយចំនួន បានបាត់ទីផ្សារការងារសិល្បៈក៏ពិតមែន ប៉ុន្តែបើក្រឡេកមកអ្នកម្តាយវ័យក្មេង គឺតារាសម្តែង ផាន់ ផាត់ណា ឯនេះវិញ គឺពិតជាមានភាពមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈ ទាំងការសម្តែងខ្សែភាពយន្ត និងក្នុងកម្មវិធីនានាផងដែរ។ថ្មីៗនេះ តារាសម្តែង ផាន់ ផាត់ណា ទើបតែបានទទួលតំណែងជាគណៈកម្មការ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាភេទទី៣ «» និងការថតខ្សែភាពយន្តភាគជាបន្តបន្ទាប់ផងដែរ។

យ៉ាងណាមិញ នៅក្នុងខ្សែភាពយន្តថ្មីរបស់នាង ដែលមានចំណងជើងថា «» បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងចង់ដឹងពីសាច់រឿងកាន់តែខ្លាំងនោះ បន្ទាប់ពីនាងបានបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ក្នុងឈុតស ដូចជាដូនជី ព្រមទាំងមានការតុបតែងមុខ និង សក់ត្រង៉ោល ដូចត្រូវ

បានកោរសក់មែនទែន។ ដោយរូបភាពនេះ នឹងត្រូវដាក់នៅលើ Poster របស់ខ្សែភាពយន្តនេះផងដែរ។គួរជម្រាបដែរថា បើតាមការឲ្យដឹងពីតារាសម្តែង ផាន់ ផាត់ណា បានបង្ហាញនូវលើគណនី fb របស់នាងថារឿង «» នេះ នឹងត្រូវទៅសម្តែងនៅក្នុងទឹកដីខេត្តបាត់ដំបង ហើយមានការបញ្ចាំងនៅលើកញ្ចក់ទូរទ្sសន៍ប៉ុស្តិ៍លេខ៥ ក្នុងពេលឆាប់ៗនេះ៕

 

Related posts

Leave a Comment