កូនស្រីពៅ គង់ សុជាតិ លើកមុខមាត់ម៉ាក់ប៉ាណាស់ រៀនពូកែតាំងពីក្មេង

ភ្នំពេញ៖ ពិតណាស់ថា គូស្វាមី ភរិយាដែលជាពិធីករ និងពិធីការិនីដ៏ឆ្នើមដូចគ្នា អ្នកនាង គង់ សុជាតិ និងលោក ជាវិបុល តែងតែបង្អួតពីជីវិតគ្រួសារមួយ ពោរពេញដោយក្ដីសុខ និងមានសុភមង្គលខ្លាំងណាស់។

មិនត្រឹមតែប៉ុណ្ណោះ បើងាកទៅមើលកូនៗ របស់អ្នកទាំងពីរ ពិតជាធំធាត់បានយ៉ាងល្អ ចេះធ្វើការរកលុយ តាំងពីក្មេង ជាពិសេសកូនពៅរបស់ គង់ សុជាតិ លើកមុខមាត់ ម៉ាក់ប៉ាណាស់។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ គង់ សុជាតិ បានបង្ហោះរូបភាពដែល កូនស្រីពៅជាទីស្រលាញ់ រៀនពូកែណាស់ រហូតទទួលបានប័ណ្ណសរសើរពីខាងសាលា ធ្វើឲ្យអ្នកម៉ាក់លោកប៉ា សប្បាយចិត្ត ញញឹមបិទមាត់មិនជិតទេ។ក្នុងនោះដែរ គ្រាន់តែឃើញបែបនេះភ្លាម មានមហាជនជាច្រើន បានសរសើរដល់ សុជាតិ និងស្វាមី ដែលចេះអប់រំនិងមើលថែកូនៗ សុទ្ធតែប្រកបដោយគន្លងធម៌៕

Related posts

Leave a Comment