អាយុច្រើនមិនសំខាន់! មើលតែ គង់ សុជាតិ ចុះលើកណាក៏តែងខ្លួនស្អាតកប់ដែរ

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ ពីពិធីការិនីដ៏ឆ្នើម និងស្រស់ស្អាត មិនចេះចាស់ អ្នកនាង គង់ សុជាតិ ដែលនាងចូលធ្វើជាពិធីការិនីបានរយៈពេលជាច្រើនឆ្នាំមកហើយ តែនាងនៅតែមានភាពល្បីល្បាញ និងមានអ្នកគាំទ្រច្រើនថែមទៀតផង។

យើងដឹងហើយថា ជិវិតក្នុងវិស័យសិល្បៈរបស់អ្នកនាងមានភាពជោគជ័យទៅហើយតែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺជីវិតឯកជនរបស់អ្នកនាងក៏មិនធម្មតាដែរ ។ បើនិយាយពីជីវិតគ្រួសាររបស់អ្នកនាងមើលទៅពិតជាមានសុភមង្គល ខ្លាំង ដោយមានស្វាមីចេះថ្នាក់ថ្នម និង​ស្រលាញ់អ្នកនាងផងនោះ។

ក្នុងនោះដែរ មានហ្វេនៗជាច្រើនបានចាប់អារម្មណ៍ លើការស្លៀកពាក់របស់អ្នកនាង ដែលរាល់ពេលទៅកម្មវិធីម្ដងៗ អ្នកនាងតែងតែស្លៀកឈុតមានភាពទាក់ទាញខ្លាំង ។ ងាកមកមើលឈុតថ្មីដែលអ្នកនាងបានស្លៀកវិញក៏មិនចាញ់ឈុតមុនៗដែរ មើលទៅពិតជាមានភាពស្រស់ស្អាត និងសាកសម និង អ្នកនាងខ្លាំង ៕

Related posts

Leave a Comment