ស្វីតម្ល៉េះ! មើលវីដេអូនេះ ទើបដឹងស្វាមី ម៉ាក់ សែនសូនីតា ស្រលាញ់នាងប៉ុណ្ណា (មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាស្រី ម៉ាក សែនសូនីតា បានសម្រេចិត្តរៀបការ ក្រោយទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងស្វាមី ដោយនៅក្នុងពិធីមង្គលការរបស់នាងឃើញថាពិតជាបានរៀបចំយ៉ាងស្រស់ស្អាត និងប្រណីត។

យ៉ាងណាមិញ បន្ទាប់ពីបានរៀបការរួច នាង និងស្វាមីបានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅឯសមុទ្រ យ៉ាងរ៉ូមែនទិក។ បើទោះបីអ្នកទាំងពីរ ទើបតែក្លាយជាគូស្វាមីថ្មីថ្មោងក៏ពិតមែន តែអ្នកទាំងពីរ បានបង្ហាញឃើញថា ពួកគេពិតជាមានសុភមង្គលឲ្យគ្នាទៅវិញទៅមក។

ជាក់ស្ដែង ប៉ុន្មាននាទីមុននេះ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះវីដេអូមួយយ៉ាងចាប់អារម្មណ៍ បើមើលទៅតាមវីដេអូ ស្វាមីនាងពិតជាស្រលាញ់ និង​ព្រួយបារម្មណ៍ចំពោះនាងខ្លាំង ក្នុងនោះដែរនាងបាននិយាយថា៖

រត់ទៅប្រាប់គេថាឈាមដៃ ជួយប្តូរបង់បិទដំបៅឲ្យតិច ហាហា ស្រលាញ់ត្រង់ស្រួលបោកចឹងតើ។ មិនចេះស្វិតអីហ្នឹងគេទេពូហ្នឹងនោះ…ឲ្យតែប្រពន្ធនិយាយរាងផ្អែមតិចដឹងតែពីញញឹមសើចសប្បាយទេ ហាហា៕

Related posts

Leave a Comment