វិលទៅក្រមុំម្តងៗទៀត យូរៗឃើញ យុគ ចិន្តា តែងខ្លួនបែបនេះម្តង ក្មេងខ្លាំងសឹងមើលមិនស្គាល់! (មានវីដេអូ)

ភ្នំពេញ៖ មិនប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ពិធីការីនីជើងចាស់ល្បីឈ្មោះ អ្នកនាង យុគ ចិន្តា ហាក់បីដូចជាមានការដកឃ្លាច្រើនពីវិស័យសិល្បៈ ដោយអ្នកនាងបានផ្តោតពេលវេលាច្រើនសម្រាប់ខ្លួនឯងវិញម្តង ដូចជាចំណាយពេលវេលាលើការដើរកម្សាន្ត ថែសម្រស់ ក៏ដូចជាមមាញឹកជាមួយនឹងមុខជំនួញផ្ទាល់ខ្លួនជាដើមផងដែរ។

ដោយឡែក បើទោះបីជាពិធីការីនីស្រីរូបនេះ ហាក់បីដូចជាចាកឆ្ងាយពីវិស័យសិល្បៈយ៉ាងណាក្តី ប៉ុន្តែសម្រស់របស់អ្នកនាងហាក់បីដូចជា មិនថមថយអ្វីបន្តិចឡើយ ពោលគឺនៅតែស្រស់ស្អាត ឬអាចនិយាយបានថាកាន់តែក្មេងជាងមុនទៅទៀត ថែមទៀតផងដែរ។

ជាក់ស្តែង ក៏ដូចជាប៉ុន្មានថ្ងៃមុននេះ អ្នកនាង យុគ ចិន្តា បានចូលរួមនៅក្នុងពិធីកាត់ចំណងដៃមួយ ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺការតុបតែងខ្លួន ក៏ដូចជាឈុតដែល យុគ ចិន្តា បានស្លៀកចូលរួមក្នុងកម្មវិធីតែម្តង។

ជាការពិតណាស់ ដោយក្នុងនោះ អ្នកនាង យុគ ចិន្តា បានស្លៀកនូវរ៉ូបស្តើងដៃតូចពណ៌ស ជាពិសេសថែមទាំងមានប៊ូផ្កាពណ៌សមួយនៅលើក្បាលទៀតផង ដែលអាចនិយាយបានថា ពិតជាប្លែកភ្នែកខ្លាំងមែនទែនសម្រាប់អ្នកគាំទ្រ ពីព្រោះគេកម្រនឹងឃើញពិធីការីនីរូបនេះ ស្លៀកពាល់បែបCute Cute ដូចយុវវ័យបែបនេះណាស់ ហើយក្រោយពីឃើញបែបនេះ ក៏មានមហាជននៅលើបណ្តាញសង្គមជាច្រើន ក៏បានលាន់មាត់សរសើរពិធីការិនីរូបនេះ មិនតិចផងដែរ៕

Related posts

Leave a Comment