(ក្បួនហ៊ុងស៊ុយ ឆ្នាំ២០២០) សូមធ្វើតាមក្បួនហ៊ុងស៊ុយចិន ៦​ យ៉ាង ធានាថាគេចមិនផុតពី នាំលុយហូរចូលផ្ទះហូរហៀរនោះទេ(មានវីដេអូ)

យោងតាមគេហទំព័រហ៊ុងស៊ុុយពិសេសមួយរបស់ប្រទេសហុងកុង HK FengShui Daily បានឲ្យដឹងថា ការរស់នៅក្នុងសង្គម មិនថាអ្នកជាអ្នកធ្វើការឲ្យគេ ឬជាអ្នករកស៊ីផ្ទាល់ខ្លួននោះទេ សុទ្ធសឹងតែប្រាថ្នាចង់បាននូវប្រាក់ខែ លុយកាក់ ក៏ដូចជាប្រាក់ចំណូលប្រចាំខែ បានច្រើនផងដែរ។ ត្រង់នេះចំណុចនេះ វាអាស្រ័យលើសមត្ថភាពនៃការឈោងចាប់យកខុសប្លែកពីគ្នា មួយវិញទៀត ក្រៅពីសមត្ថភាព មានមនុស្សមួយចំនួយ ក៏មានជំនឿខ្លះដែរទៅ ការងារហុងស៊ុយសម្រាប់ ការហៅប្រាក់ចូលក្នុង ហោប៉ៅ ដែលជាចំណុចមួយ ដែលគេជឿជាក់ថា អាចនឹងរកចំណូលបានដូចគ្នា។​ ដូច្នេះ សំរាប់អ្នកដែលចង់ហៅលុយចូលឲ្យកាន់តែច្រើន លោកអ្នកអាចសាកល្បងតាមក្បួនខ្នាតដូចខាងក្រោមនេះ :

១. ផ្កា​តុបតែង​ផ្ទះ នាំ​លាភ​សំណាង នាំហេងហេងចូលផ្ទះ៖ តាម​ក្បួន​ហុងស៊ុយចិនហុងកុង ក៏ដូចហោរាល្បីៗទូទាំងពិភពលោក ការប្រើប្រាស់​ផ្កា​ស្រស់​ឬ​ផ្កា​សិប្ប​និមិត្ត មក​តុបតែង​ក្នុងផ្ទះ សុទ្ធតែ​នាំមក​នូវ​ភាពស្រស់ថ្លា និង​ជោគ​លាភ​ល្អ​មកឲ្យ​អ្នករស់នៅ​ក្នុងផ្ទះ ដូចជា​ផ្កា​កុលាប សំដៅ​ដល់​សេចក្តីស្រឡាញ់​និង​សេចក្តីសុខ​ ផ្កា​ទុយ​លី​ប ( Tulip ) បង្ហាញ​ពី​ក្តីសង្ឃឹម និង​ជោគ​សំណាងល្អ​, ដើម​ផ្កា​វ​ល្លិ បង្ហាញ​ពី​ដំណឹង​ល្អ​, ផ្កា​កំផ្លឹង សំដៅ​ដល់​ភាព​សម​តាម​បំណង​…​។​ ប៉ុន្តែ ដើម្បីឲ្យ​បាន​ផល​ល្អ ផ្កា​ដែល​អ្នក​យក​មក​តុបតែង​លម្អ​ផ្ទះ គួរ​ឧស្សាហ៍​ថែទាំ​ឲ្យបាន​ល្អ កុំឲ្យ​ធូ​លីដី​រុំ​ស្រោប​ប្រឡាក់​កខ្វក់ ឬ​បើ​ជា​ផ្កា​ស្រស់ ត្រូវ​ថែទាំ​ឲ្យ​ស្រស់បំព្រង កុំឲ្យ​ស្វិត​ស្រ​ពោន ដោយ​បន្ថែម​ទឹក​ក្នុង​ថូ​ជានិច្ច កុំឲ្យ​រីងស្ងួត ៕​

២. បិទរូបទឹកជ្រោះ ទឹកសមុទ្រ និងឆ្មារបក់ដៃ ឬកង្កែបជើង៣ ជាដើម ជាការហៅលុយ ឬទ្រព្យហូរចូលដូចទឹក។ តាម​ក្បួន​ហុងស៊ុយ​អ្នក​ត្រូវ​បិទ​រូបភាព​ដែលជា​ទីក​ជ្រោះ ទឹកសមុទ្រ ជ្រលង​ដងអូរ ឬ​ទឹកទន្លេ​នៅ ខាងក្រោយ​តុ ក្រោយ​ឧបករណ៍​គិត​ប្រាក់ ដើម្បីឱ្យ​ចរន្តទឹក​ហៅ​ជោគ​លាភ​ប្រាក់​កាសចូល​ហាង ។​ ​ បើ​លក់​នៅក្នុង​ផ្ទះ គួរតែ​បិទ​រូបភាពរ​ច​ន្ត​ទឹក​ហូរ​ទៅកាន់​បន្ទប់ទទួលភ្ញៀវ ។ កុំ​បិទ​រូបភាព​នៅលើ ជញ្ជាំង​ក្នុង​បន្ទប់ដេក ឬ​ក្រោយ​តុ​ធ្វើការ ។ ក្រៅពីនេះ​ត្រូវ​រក​រូប​ឆ្មា​បក់ដៃ ឬ​កង្កែប​ជើង​៣​មក​ដាក់​លើ​តុ​គិត ប្រាក់ ដោយ​ឱ្យ​បែរមុខ​ទៅកាន់​មាត់ទ្វារ ៕

៣. បន្ថែមហ៊ុងស៊ុយ ដោយការជ្រើសយកពណ័ស្វាយជាគោល ជាប្រផ្នូលល្អនាំមកនូវសុភមង្គល លាភជ័យ ទ្រព្យសម្បត្តិជាដើម។ បញ្ហាប្រាក់កាស : ​បើសិន​ចង់​ឲ្យ​មានការ​ចម្រើន​លូតលាស់ បន្ថែម​សុខ​សិរី​មង្គល មានកេរ្តិ៍ឈ្មោះ​និង​លាភ​យសស័ក្តិ​ហូរ​ចូល​នោះ គប្បី​ដោះស្រាយ​ដោយ​ការប្រើ​ពណ៌​”​ស្វាយ​” ព្រោះ​ពណ៌​នេះ​អាចជួយ​ឱ្យ​អ្វីៗ​គ្រប់យ៉ាង​មាន​ភាពប្រសើរឡើង​បន្តិច​ម្តងៗ​ដល់​យើង​វិញ​ជាក់​ជាពុំខាន​។សេចក្តីស្រលាញ់ : បើ​អ្នកត្រូវការ​លើក​ដួង​រាសី​សេចក្តីស្នេហា​ឱ្យមាន​លក្ខណ​:​ល្អប្រសើរ​ឡើងវិញ គប្បី​ប្រើ​ឥទ្ធិពល​ពណ៌​ស្វាយ​ដោយ​អាចធ្វើ​ការជ្រើសរើស​រប​ស់របរ​ឬ​ដុំថ្ម​ប្រភេទ​ពណ៌​ស្វាយ​ដាក់​នៅ​កន្លែង​ណាមួយ​ក្នុងផ្ទះ​របស់​អ្នក​។​ព្រោះ​វត្ថុ​ឬ ថ្ម​ពណ៌​ប្រភេទ​នេះ​ជួយ​បន្ថែម​ឥទ្ធិពល​ដល់​ផ្លូវចិត្ត​ដោយ​ធ្វើឱ្យ ចិត្តស្ងប់​និង​មាន​ភាពទន់ភ្លន់​។​ត្រូវ​ចងចាំ​ថា ការបន្ថែម​ហុងស៊ុយ នឹង​ជួយ​ឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ​សម្បែង​មាន​សាមគ្គីភាព​គ្នា​កាន់តែ​ល្អូកល្អិន​និង​មាន​ភាពស្រស់​ស្រាយ​កាន់តែ​ប្រសើរឡើង​។​

៤. តាំងរូបផ្លិត (បក់នាំលាភ លុយកាក់ ទ្រព្យសម្បត្តិចូលណែនៗផ្ទះ) : សូមតាំងរូបភាពផ្លិត (អាចជារូបគំនូរ ឬផ្លិតធ្វើពីជ័រ ឬឈើក៏បាន) នៅទីតាំងជ្រុងណាមួយនៃផ្ទះលោកអ្នក ដើម្បីបោកបក់នាំខ្យល់លាភ ខ្យល់ជ័យ មាសប្រាក់ ចូលហូរហៀរ ណែនៗផ្ទះ។

៥. រូបផ្លៃទទឹម (នាំលាភ នាំរាសីខ្ពស់ដល់លោកអ្នក) : លោកអ្នកអាចដាំដើមនេះ ១ ដើម ឬ ២ដើម នៅខាងមុខផ្ទះ ដើម្បីហៅលុយកាក់ ចូលផ្ទះ និងក៏អាចកំចាត់នូវសភាវះអាក្រក់ និងគ្រោះកាចបានផងដែរ។

៦. កាបូបប្រាក់ដែលចាស់ហើយ គួរតែផ្លាស់ប្តូរថ្មី៖ កុំប្រើកាបូបប្រាក់ដែលចាស់ ឬចាប់ផ្តើមដាច់រហែកធ្លុះធ្លាយ ជាដាច់ខាត។ បើយកល្អបំផុតគួរប្រើកាបូបពណ័ក្រហម ព្រោះបើតាមហុងស៊ុយចិន ពណ៏នេះជាពណ៏ល្អលើសគេ និងជាពណ៏ចម្រុងចម្រើនទៀតផង។ ចំពោះប្រាក់កាស គួរដាក់ឲ្យមានរបៀប និងមិនគួរញាត់ញុកជាដាច់ខាត ពីព្រោះតាមជំនឿថា ក្រដាសប្រាក់ដែលញាក់ញីក្នុងកាបូបប្រាក់មិនល្អទាល់តែសោះ។

ជាមួយគ្នានេះដែរ យើងខ្ញុំ ក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។

Related posts

Leave a Comment