អត់ខ្វល់នឹងឈ្មោះជាមេម៉ាយ ស៊ុំ សូម៉ាលី ហាត់ប្រាណសម្រករាងយកសម្រស់ជាថ្មី

ក្រោយសម្រេចចិត្តបែកជាមួយស្វាមី ពេលនេះតារាសម្តែង ស៊ុំ សូម៉ាលី កាន់តែស្រស់ស្រាយជាងមុន ជាពិសេសនាងបានងាកមកថែសម្រស់ជាថ្មីដោយការហាត់ប្រាណយករូបរាងតូចស្រឡូនមកវិញ ។ក្រៅពីមមាញឹកជាមួយនឹងការសម្តែង និង មុខរបរបន្ទាប់បន្សំនោះ ស៊ុំ សូម៉ាលី បានងាកមកចំណាយពេលហាត់ប្រាណដើម្បីយករូបរាងតូចស្លីមមកវិញ ព្រោះ

ក្រោយពីមានកូនគេសង្កេតឃើញថានាងហាក់បែកសាច់ទ្រលុកទ្រលន់ឡើងគីឡូជាងមុនច្រើន ។ អ្វីដែលចាប់អារម្មណ៍ក្រោយសម្រេចចិត្តបែកពីស្វាមី គេសម្គាល់ឃើញ ស៊ុំ សូម៉ាលី ហាក់ដូចជាស្រស់ស្រាយច្រើនជាមុន ដោយឡែករូបសម្រស់របស់នាងក៏ស្រស់ស្អាតមិនធម្មតាដែរ ។ពេលនេះដែរ ស៊ុំ សូម៉ាលី ក៏បានហក់ចូលមកក្នុងការសម្តែងជាថ្មីម្តងទៀត

ក្រោយជីវិតអាពាហ៍ពិពាហ៍ដើរដល់ផ្លូវបំបែក ។ មិនខកបំណងឡើយគ្រាន់តែហក់ចូលភ្លាមតារាសម្តែងរូបនេះក៏មានឱកាសបានចូលសម្តែងរឿងនៅក្នុងផលិតកម្មមហាហង្សជាបន្តបន្ទាប់ រួមទាំងថតស្ប៉តពាណិជ្ជកម្មផងដែរ ។ មានការសរសើរដល់ ស៊ុំ សូម៉ាលី នៅតែមានភាពរឹងមាំនៅពេលផ្លូវជីវិតឈានដល់ការប្រេះឆាបែបនេះ ៕

Related posts

Leave a Comment