ហេង ចន្ថា នៅមិនទាន់ចង់បង្ហាញមុខគូដណ្តឹងចំៗទេ ខ្លាចគេលង់ស្រឡាញ់!

មិនថាមិត្តភក្តិក្នុងសិល្បៈក៏ដូចជាហ្វេនៗបានសម្តែងការភ្ញាក់ផ្អើលក្រោយពីឃើញតារាសម្តែងរូបស្រស់ ហេង ចន្ថា ភ្ជាប់ពាក្យកាលពីថ្ងៃទី ១៧ កន្លងទៅ ហើយអ្វីដែលចាប់អារម្មណ៍រហូតមកដល់ពេលនេះ ហេង ចន្ថា មិនទាន់បង្ហាញមុខគូដណ្តឹងជាចំហនោះឡើយ ។

អ្វីដែលចាប់អារម្មណ៍បើទោះបីជា ហេង ចន្ថា រៀបចំពិធីភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរក៏ពិតមែន តែប៉ុន្មានថ្ងៃទៅហើយនាងនៅតែបន្តបិទបាំងមុខមាត់អនាគតស្វាមីដោយនាងលើកឡើងរបៀបលេងសើចថាមិនទាន់ហ៊ានបង្ហាញមុខកូនប្រុសទេ ព្រោះខ្លាចមានអ្នកលង់ តែយ៉ាងណាមិនយូរទេនាងបង្ហាញហើយ ។

ទោះជាយ៉ាងនេះក្តីមានការសង្ស័យថាអនាគតស្វាមីរបស់ ហេង ចន្ថា អាចជាអ្នកនៅក្នុងចង្កោមសិល្បៈ ។ គួរបញ្ជាក់ថា ហេង ចន្ថា ដែលជាអតីត Miss Grand Cambodia ២០១៦ បានសម្រេចចិត្តភ្ជាប់ពាក្យស្ងាត់ៗកាលពីថ្ងៃទី ១៧ កន្លងទៅនេះ ដោយមិនមានការអញ្ជើញមិត្តភក្តិក្នុងសិល្បៈចូលរួមឡើយ ។ បើពិនិត្យតាមរូបភាពគេសម្គាល់ឃើញថាពិធីរបស់តារារូបនេះធំដុំគួរសម ព្រោះមានការតុបតែងលម្អទៅដោយផ្កាយ៉ាងស្រស់ស្អាត ។

ហេង ចន្ថា បានលើកឡើងថាមូលហេតុដែលនាងមិនបានអញ្ជើញមិត្តភក្តិចូលរួមច្រើនដោយសារពិធីរបស់នាងធ្វើបន្ទាន់ពេក តែយ៉ាងណាត្រៀមតែចំណងដៃឱ្យច្រើនៗទៅ ។ ស្របជាមួយគ្នានេះ ស្រីស្អាតរូបនេះមិនទាន់បញ្ជាក់ពីពេលវេលារៀបការឡើយ ៕

Related posts

Leave a Comment