រៀបការជិត២ខែ ពេលនេះ Namfon និងស្វាមី កាន់តែមានសុភមង្គលណាស់ បង្ហើបគម្រោងមួយថា…

ថៃ៖ គឺជាគូស្វាមីភរិយា ដ៏ពេញនិយមមួយទៀតហើយ ដែលហ្វេនៗជាច្រើន តែងតែធ្វើការតាមដានជានិច្ច រវាង តារាសម្ដែងស្រី នាង Namfon Patcharin​ និង លោក Arm Pipat ព្រោះតាំងពីរៀបការនឹងគ្នា អស់រយៈពេលជិត ២ ខែមក អ្នកទាំងពីរ បានបង្ហាញពីភាពផ្អែមល្ហែមនឹងគ្នាជាច្រើន នៅលើបណ្ដាញសង្គម បើទោះបីជា មិនបានចេញទៅ កម្សាន្តនៅខាងក្រៅ ជាមួយគ្នាក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះ ទោះជាមិនបានទៅដើរលេង នៅឯណាក៏ពិតមែន តែ តារាស្រី Namfon នៅតែធ្វើឲ្យហ្វេនៗមានភាពរំភើបជាមួយនឹងភាពផ្អែមល្ហែម រវាងនាង និងស្វាមីជានិច្ច ដោយកាលពីពេលថ្មីៗនេះ នាង បានបង្ហោះរូបភាពជាមួយនឹងស្វាមីយ៉ាងរ៉ូមែនទិក ក្រោមបរិយាកាសធម្មជាតិ ក្បែរមាត់ទឹក ជាពិសេស នោះគឺ នាងថែមទាំងបង្ហោះសារ​ដ៏ស្វីតជាមួយនឹងស្វាមីថា៖ ហាត់សមចិញ្ចឹមក្មួយជាមុន ជួបគ្នានៅឆ្នាំក្រោយណា កូនសម្លាញ់ ។

តាមរយៈការបង្ហោះសារបែបនេះ បានធ្វើឲ្យហ្វេនៗមិនតិចនាក់នោះទេ បានចូលមកអបអរដល់នាង ដែលអាចនិយាយបានថា អ្នកទាំងពីរ កំពុងតែមានគម្រោងទទួលស្វាគមន៍សមាជិកថ្មី ក្នុងគ្រួសារនៅឆ្នាំក្រោយ ដែលធ្វើឲ្យគ្រួសាររបស់នាង រឹតតែមានសុភមង្គល និងភាពកក់ក្ដៅកាន់តែខ្លាំងឡើង៕ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment