ឃើញហើយខ្លោចចិត្ត! ប៉ាស្លាប់យូរឆ្នាំហើយ កូនPor នៅតែយំរក ម្ដាយបានត្រឹមមើលកូនទាំងឈឺចាប់(មានវីដេអូ)

ថៃ៖ គិតមកទល់នឹងពេលនេះ មានរយៈពេលជាង ៤ ឆ្នាំ ទៅហើយ ដែលតារាសម្ដែងប្រុសដ៏ល្បីឈ្មោះ លោក​ Por Tridsadee បានទទួលមរណភាព ប៉ុន្តែ សម្រាប់ភរិយារបស់លោក នាង Bo Vanda នៅតែបង្ហាញអារម្មណ៍នឹករឭកដល់ស្វាមីរបស់ខ្លួន ជានិច្ច។

តែអ្វីដែលគួរឲ្យសង្វេគនោះគឺ កូនស្រីរបស់អ្នកទាំងពីរ ដែលធំដឹងក្ដីមិនឃើញមុខឪពុក ជាពិសេស កាលពីពេលថ្មីៗនេះ ស្រាប់តែភរិយារបស់ Por បានបង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង នៅពេលដែលឃើញកូនស្រីរបស់ខ្លួន យំនឹកឪពុក ព្រមទាំងឱបលួងលោម កូនឲ្យមានភាពកក់ក្ដៅ ផងដែរ។

នេះជា ទារុណកម្មមួយទៀត ដែលអាចធ្វើបានត្រឹមតែតស៊ូទ្រាំ នឹងក្ដីនឹករឭក ទាំងខ្ញុំ និងក្មេងតូច ដែលបានរងចាំ ចង់ជួប ចង់ឱប តែយើងនឹងឆ្លងកាត់ពេលវេលានេះឲ្យបាន ទោះបីជាត្រូវការពេលវេលាយូរប៉ុណ្ណាក៏ដោយ តែម៉ាក់នឹងព្យាយាមធ្វើឲ្យកូន ញញឹមជំនួសយំ នៅពេលដែលកូននឹកឪពុក។ ម៉ាក់នឹងជួយកូនឱ្យឆ្លងផុត ពេលវេលាដ៏ឈឺចាប់នេះឲ្យបាន។

ក្រោយពីបានឃើញបែបនេះ ប្រិយមិត្តជាច្រើនស្ទើរតែទប់ទឹកភ្នែកមិនជាប់ កើតក្ដីអាណិតអាសូរដល់នាង និងកូនស្រីយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងផ្ញើរពាក្យលើកទឹកចិត្ត យ៉ាងច្រើន ដល់នាងរួមទាំងកូនស្រី ផងដែរ៕​

Related posts

Leave a Comment