វីយ៉ារ៉ូ ខំពីបាតដៃទទេក្នុងវីថីសិល្បៈ រហូតសម្រេចបានក្តីស្រមៃទី ១ ទិញផ្ទះថ្មីជូនម្តាយ

ប្រិយមិត្តបានស្គាល់រួចមកហើយពីតារាសម្តែង និង ជាពិធីករវ័យក្មេងសម្បូរសំនួនវោហារចាក់ទឹកមិនលិច វីយ៉ាងរ៉ូ ដែលតារាប្រុសរូបនេះ មិនត្រឹមតែអ្នកគាំទ្រចាប់អារម្មណ៍នឹងទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែភាពស្រស់សង្ហារបស់រូបគេក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ ។

បើតាមការឱ្យដឹងនោះ តារាសម្តែង និង ពិធីករ វីយ៉ារ៉ូ បានប្រឡូកក្នុងវិថីសិល្បៈប្រមាណជាជិត ១០ ឆ្នាំមកហើយ ដោយលោកបានចាប់ផ្តើមតាំងពីគ្មានអ្នកណាស្គាល់ ហើយលោកបានសាងកេរ្តិ៍ឈ្មោះ និង ធ្វើឱ្យមហាជនស្គាល់តាមរយៈកម្មវិធី «ឡូយ៩» ឬ «ស្នេហ៍៩» ។ កំឡុងពេលប្រឡូកសិល្បៈនេះ កន្លងមក វីយ៉ារ៉ូ ធ្លាប់បានឱ្យដឹងថា មានក្តីស្រមៃចង់មានផ្ទះផ្ទាល់ខ្លួនមួយសម្រាប់ជូនម្តាយរស់នៅឱ្យបានស្រួលនឹងគេ យ៉ាងណាមិញពេលនេះក្តីស្រមៃនេះបានក្លាយជាពិតហើយ ដោយក្នុងថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ នេះ ពិធីករវ័យក្មេង វីយ៉ារ៉ូ បានធ្វើពិធីឡើងផ្ទះថ្មីរបស់ខ្លួន ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ជាមួយនឹងសមាជិកថ្មីជាផ្ទះថ្មីនេះ វីយ៉ារ៉ូ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រ កោតសរសើរនឹងការខិតខំប្រឹងប្រែរបស់តារាវ័យក្មេងរូបនេះផងដែរ ដែលបានខិតខំតាំងពីបាតដៃទទេប្រឡូកក្នុងសិល្បៈរហូតបានសម្រេសក្តីស្រមៃធំមួយនេះ ៕

Related posts

Leave a Comment