បុរសរត់កង់បីម្នាក់ ត្រូវនារីស្រស់ស្អាត ដាក់ថ្នាំសន្លប់ បែកពពុះមាត់ បាត់បង់​ស្មារតី​វ​ង្វ​ង់​វង្វាន់ និងបាត់បង់របស់របរពីខ្លួនអស់រលីង

ភ្នំពេញ​៖ បុរស​ម្នាក់​ដែលមាន​វ័យ​ប្រហែល​៤០​ឆ្នាំ ដែលជា​រត់​ម៉ូតូ​កង់​បី passapp ត្រូវបាន​អ្នកធ្វើដំណើរ​ប្រទះឃើញ​ដេក​ក្នុង​ម៉ូតូ​កង់​បី ដោយមាន​អាការ​បែកពពុះមាត់ បាត់បង់​ស្មារតី​វ​ង្វ​ង់​វង្វាន់ ដោយ​សង្ស័យ​ត្រូវ​ថ្នាំ​នរណាម្នាក់ ក៏​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃទី​១៩ ខែឧសភា​ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​២៧១ ភូមិប​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ខាងលើ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ រីឯ ម៉ូតូ​កង់​បី ពណ៌​លឿង​លាយ​បៃតង ដែលមាន​ផ្លាកលេខ 1HL-7949 ។

យោងតាម​ប្រភពព័ត៌មាន​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​ដែលជា​អ្នករត់ passapp បាន​ដឹក​នារី​ម្នាក់​មក​ឈប់​ទិញ​ទឹកក្រឡុក​នៅមុខ​មន្ទីរពេទ្យ​កុសុមៈ

បាន​មួយសន្ទុះ​ស្រាប់តែ​ឃើញ​ដេក​បែកពពុះមាត់ បាត់បង់​ស្មារតី​នៅក្នុង passapp តែម្នាក់ឯង ឃើញ​ដូច្នោះ​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​សម្រួល​កាយ​គាត់ រួច​បញ្ជូនទៅ​មន្ទីរ​ទៅ​មន្ទីរពេទ្យ​តែម្តង ។

ដោយឡែក​នៅក្នុង​ខ្លួន​បុរសរងគ្រោះ​នោះ​មិនមាន​ទូរស័ព្ទ ឬ​របស់របរ​អ្វី​ផ្សេង​នោះទេ ទើប​សង្ស័យថា ត្រូវគេ​ដាក់​ថ្នាំ​យក​ទ្រព្យសម្បត្តិ​អស់ហើយ​៕

Related posts

Leave a Comment