Goal ណាស់! ផន សុផារី ចេះរៀបចំខ្លួន ឲ្យកូនស្រីបានគួរឲ្យក្នាញ់ជានិច្

ភ្នំពេញ៖ អ្នកនាង ផន សុផារី ដែលជាតារាកំប្លែង​ មានប្រជាប្រិយភាព កាលពីមួយរយៈមុន ប៉ុន្តែ ចាប់តាំងពីមានគ្រួសារមក រូបនាងបានចាប់យកការប្រកដអាជីវកម្មវិញ និងទទួលបានជោគជ័យខ្លាំងណាស់។

ដោយឡែក បច្ចុប្បន្ននេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវិតគ្រួសារដែលពោរពេញដោយ សុភមង្គលជាមួយកូនស្រី និងស្វាមីជាទីស្រលាញ់ផងដែរ។

លើសពីនេះ ផន សុផារី ក៏ត្រូវបានគេចាត់ទុកជា អ្នកម្ដាយគំរូ ចេះរៀបចំតុបតែងខ្លួនឲ្យកូនស្រីបានយ៉ាងស្រស់ស្អាត និងគួរឲ្យស្រលាញ់គ្រប់ពេល។ជាពិសេស ថ្មីៗនេះ នាងបានបង្ហោះរូបភាពរវាងនាង និងកូនស្រី ក្នុងឈុតសម្លៀកបំពាក់ម៉ូតដូចគ្នាជាច្រើនឈុត ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍គ្រប់គ្នា។

ដោយឡែក បន្ទាប់ពីឃើញរូបភាពជាច្រើនសន្លឹកនោះហើយ មានការចុចLike និងចែករំលែកតគ្នាយ៉ាងច្រើន ពីសំណាក់មិត្តៗយុវវ័យ៕

Related posts

Leave a Comment