នេះបានហៅថាប្ដីGoal ផន សុផារី ត្រូវបានមហាជន ច្រណែនយ៉ាងខ្លាំង ក្រោយពីបានស្វាមី ដែលចេះយកចិត្តបែបនេះ!

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានជ្រាបរួចមកហើយ ពីអ្នកនាង ផន សុផារី ដែលជាតារាកំប្លែង និងអ្នកចម្រៀង បទបុរាណខ្មែរ បានយ៉ាងពីរោះរណ្ដំផងដែរ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងមិនបានលេចមុខមាត់ នៅលើកញ្ចក់ទូរទស្សន៍ទៀតនោះទេ ដោយរវល់នឹងការងារផ្ទាល់ខ្លួន។

ក្រៅពីនេះ គេសង្កេតឃើញថា តារារូបនេះ ហាក់បីដូចជា ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការ ប្រកបអាជីវកម្មផ្ទាល់ខ្លួន ដែលធ្វើឲ្យជីវភាពរបស់នាង កាន់តែហ៊ឺហាគួរឲ្យកត់សម្គាល់។

អ្វីដែលពិសេស បើក្រលេកមើលជីវិតគ្រួសាររបស់ សុផារី វិញគឺពោរពេញដោយសេចក្ដីសុខ សុភមង្គល ដែលធ្វើឲ្យប្រិយមិត្តខ្លះ មានចិត្តលួចច្រណែនទៀតផង។ តាមរយៈគណនីហ្វេសប៊ុករបស់ ផន សុផារី តែងតែបង្ហោះរូបភាព ជាច្រើនសន្លឹកបង្ហាញពីសកម្មភាព រស់នៅប្រចាំថ្ងៃ និងតែងមានដំណើរកម្សាន្ត ទៅក្រៅប្រទេសជាញឹកញាប់ ជាពិសេស មានស្វាមីដែលចេះថ្នាក់ថ្នម និងយកចិត្តនាងផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ផន សុផារី បានបង្ហោះពីសកម្មភាព ដែលស្វាមីឆ្លៀតពេលទំនេរពីការងារ ចេះជួយសម្រាលការងារផ្ទះរបស់នាង ព្រមទាំងមើលថែកូនស្រីបានយ៉ាងល្អ ដែលសកម្មភាពទាំងនេះ បង្ហាញយ៉ាងច្បាស់ថា ស្វាមីរបស់នាងជាសុភាពបុរសដែលជា ប្ដីនិងលោកប៉ាដ៏ល្អ គួរឲ្យកោតសរសើរ។

ក្រោយពីឃើញបែបនេះហើយ ប្រិយមិត្តនៅក្នុងបណ្ដាញសង្គម មានការគាំទ្រនិងពេញចិត្តយ៉ាងខ្លាំង ចំពោះអ្វី ដែលស្វាមីរបស់ ផន សុផារី បានធ្វើដើម្បីគ្រួសារ ដែលបុរសដទៃទៀតគួរយក ជាគំរូផងដែរ៕

Related posts

Leave a Comment