កាន់តែកាក់កប! យ៉ារ៉ូ សូត្រមន្តឡើងផ្ទះថ្មី តម្លៃរាប់ម៉ឺនដុល្លារ ជាកម្លាំងញើសឈាម

ភ្នំពេញ៖ កម្លោះសង្ហា វី យ៉ារ៉ូ បច្ចុប្បន្ន លោកជាពិធីករល្បីឈ្មោះមួយរូប ដែលមានវោហាស័ព្ទចាក់ទឹកមិនលិច មិនត្រឹមតែជាពិធីករនោះទេ តែមួយរយៈចុងក្រោយនេះ ក៏ឃើញលោកកចូលរួមសម្ដែង ក្នុងខ្សែភាពយន្តជាច្រើនផងដែរ។

ក្នុងនោះដែរ យ៉ារ៉ូ ក៏តែងតែទទួលថតស្ពតជាច្រើន ចំពោះការងារក្នុងវិស័យសិល្បៈ តារាប្រុសរូបនេះ ក៏កាន់តែមានភាពមមាញឹកជាមួយការងារស្ទើរតែគ្មានពេលទំនេរទៅហើយ។ ជាក់ស្ដែង បើគិតមកទល់ពេលនេះ លោកបានចូលសិល្បៈច្រើនឆ្នាំហើយដែរ រហូតថ្មីៗនេះ យ៉ារ៉ូ ក៏បានបំពេញក្ដីស្រម៉ៃខ្លួនេងបាន ដោយការទិញផ្ទះថ្មី សម្រាប់រស់នៅជួបជុំគ្រួសារយ៉ាងមានក្ដីសុខ។

ជាការណាស់ បន្ទាប់ពីទិញផ្ទះថ្មីរួចមក មុននេះបន្តិច រូបលោកក៏បានបង្ហោះរូបភាពយ់ាងសប្បាយរីករាយ ដោយលោក ជាមួយគ្រួសារ បានធ្វើកម្មវិធីឡើងផ្ទះថ្មីផងដែរ។ ហើយក្នុងរូបភាពទាងនោះបង្ហាញឲ្យឃើញថា គេហដ្ឋានថ្មីនេះ ពិតជាប្រណិត និង មានការរៀបចំដេគ័របានយ៉ាងស្រស់ស្អាត។ ហើយអ្វីដែលកាន់តែពិសេសនោះ ទឹកមុខលោក និង ក្រុមគ្រួសារ ពិតជាមានស្នាមញញឹម យ៉ាងមានសុភមង្គលក្នុងថ្ងៃសូត្រមន្តឡើងផ្ទះថ្មីនេះ៕

Related posts

Leave a Comment