បាត់មុខពីសិល្បៈយូរ! កូនឡើងក្រមុំស្តូកហើយ ពៅ សុជាតា នៅតែស្អាតខ្ងង់ដូចដើម

បន្ទាប់ពីផ្អាកក្នុងវិថីសិល្បៈ អស់រយៈពេលមួយរយៈមកហើយនោះ ថ្មីៗនេះតារាចម្រៀង ពៅ សុជាតា ក៏ចាប់ផ្តើមមានវត្តមានសារជាថ្មីនៅក្នុងការចូលរួមច្រៀងនៅក្នុងកម្មវិធីតន្ត្រីជាច្រើនផងដែរ ។

បច្ចុប្បន្នតារាចម្រៀងរូបនេះ មិនត្រឹមតែមានអាជីពជាអ្នកចម្រៀងតែប៉ុណ្ណោះនោះទេ ប៉ុន្តែ ពៅ សុជាតា ក៏មានហាងសាឡនផ្ទាល់ខ្លួន ដែលស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មីផងដែរ ។ បន្ទាប់ពីប្រាប់ឲ្យដឹងពីការលែងលះគ្នាជាមួយអតីតស្វាមីរួចមកហើយ ពៅ សុជាតា ក៏ក្លាយទៅជាអ្នកម៉េម៉ាយកូន ២ ដែលត្រូវបានមហាជនលាន់មាត់ថានៅមានសម្រស់ស្រស់ស្អាតដដែល

ជាការពិតមកដល់ពេលនេះតារាចម្រៀងរូបនេះ មានកូនស្រីចំនួន ២ នាក់រួចហើយ ហើយកូនច្បងក៏មានពេញវ័យស្រស់ស្អាតដែរនោះ ប៉ុន្តែបើក្រឡេកមកអ្នកម្តាយទោះជាអាយុកើនឡើងជារៀងរាល់ឆ្នាំក៏ពិតមែន តែសម្រស់របស់ ពៅ សុជាតា សម្រស់ក៏មិនដូរក្រមុំមួយចំនួននោះដែរ ។

ដោយនៅក្នុងថ្ងៃខួបកំណើតកូនស្រីច្បងរបស់នាង នាងក៏បានបង្ហោះសារជូនពរកូនស្រីនៅក្នុងគណនី fb របស់ខ្លួន នឹងរូបភាពរបស់កូន ដែលមើលទៅស្រស់ស្អាតទាំងម្តាយទាំងកូនតែម្តង ៕

Related posts

Leave a Comment