លោកប៉ាតារាចម្រៀង Lydia ស្រឡាញ់ចៅស្រីខ្លាំង សឹងចង់លេបទុក

កូនៗប្រុស-ស្រីរបស់តារាចម្រៀងថៃដ៏ល្បីគឺនាង Lydia និង លោក Matthew Deane បានធ្វើឱ្យមហាជនជាច្រើនក្នក់ក្នាញ់ ព្រោះកូនប្រុសច្បងរបស់ពួកគេមានមុខមាត់ស្អាតសង្ហា សម្បុរសស្គុស ជាប់ចិត្តនារីៗតាំងពីនៅតូច ចំណែកឯកូនស្រីវិញ កាន់តែគួរឱ្យស្រឡាញ់ ដោយនាងតូចមានមុខមូល ភ្នែកធំក្រឡង់ៗ សាច់ដ៏សខ្ចី ថែមទាំងឆ្លាតវៃខ្លាំងទៀត ។

ងាកមកលោកតា ដែលជាឪពុករបស់តារាចម្រៀង Lydia វិញ បានចៅប្រុស-ស្រីទាំងស្អាត ទាំងឆ្លាតៗបែបនេះ បង្ហាញក្ដីស្រឡាញ់ចំពោះចៅៗស្ទីលលេប ជាពិសេសចៅស្រីដែលមានអាយុមិនទាន់គ្រប់ ១ ឆ្នាំនោះ ឃើញតែពជាប់នឹងដៃ ប្រលែងលេងឱ្យសើចកក្អឹក យកទៅណាមកណាតាមខ្លួនជានិច្ច ហើយលើសពីនេះ បើមើលនៅក្នុងបណ្ដាញសង្គម IG វិញ ក៏

ឃើញបង្ហោះសុទ្ធតែរូបថតជាមួយថៅស្រីព្រោងព្រាត ។ជាការពិត លោកតា លោកយាយ ណាក៏ស្រឡាញ់ចៅដែរ ប៉ុន្ដែលោកប៉ារបស់ Lydia បង្ហាញកាយវិការអាណិតស្រឡាញ់ចៅខ្លាំង សឹងតែចង់លេបទុកទៅហើយ ព្រោះថាកំឡុងពេលដែល Lydia និង ស្វាមី ត្រូវសម្រាកព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យជាង ១ ខែ គឺលោកតានេះហើយជាអ្នកមើលថែចៅៗដោយផ្ទាល់ ៕

Related posts

Leave a Comment