សុខភាពកាន់តែប្រសើរ យូ ឌីស្កូ ងាកមកចាប់អាជីពលក់អង្ករវិញម្តង

ពេលនេះដែរតារាចម្រៀង និង សម្តែង យូ ឌីស្កូ កាន់តែមានសុខភាពល្អប្រសើរ និង ស្រស់ស្រាយជាងមុន ។ ស្របពេលការងារសិល្បៈស្ងប់ស្ងាត់នោះ យូ ឌីស្កូ បានងាកមកចាប់របរថ្មីគឺការលក់អង្ករដែលលោករំពឹងថានឹងទទួលបានការគាំទ្រពីសំណាក់អតិថិជន ។បើប្រៀបធៀបពេលមុន ពេលនេះសុខភាពរបស់លោក យូ ឌីស្កូ កាន់តែល្អជាងមុនពោលគឺលោក

ឡើងសាច់ជាងមុនច្រើន ។ ដោយសារតែការងារសិល្បៈកាន់តែរយាលនោះ សព្វថ្ងៃ យូ ឌីស្កូ បានងាកមកបង្កើតជំនួញថ្មីបន្ថែមគឺការលក់អង្ករ ។ មិនមែនលក់អង្ករតែមួយមុខទេ យូ ឌីស្កូ បានងាកមកលក់ផលិតផលជាច្រើនតាមអនឡាញក្រោយពីលោកបានជាសះស្បើយពីជំងឺ ។ ក្នុងនោះក៏មានការជូនពរឱ្យការលក់ដូររបស់ យូ ឌីស្កូ បានជោគជ័យ និង

ទទួលបានការគាំទ្រពីអតិថិជនឱ្យបានច្រើន ។គួរបញ្ជាក់ថា លោក យូ ឌីស្កូ បានជាសះស្បើយក្រោយពីលោកបានចេញទៅវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌាបានជោគជ័យក្រោមការជួយឧបត្ថម្ភពីសំណាក់សប្បុរសជននានា ។ ថ្វីដ្បិតលោក យូ ឌីស្កូ មានសុខភាពល្អច្រើនក៏ពិតមែនតែលោកត្រូវបន្តលេបថ្នាំទៅតាមការកំណត់របស់វេជ្ជបណ្ឌិត ។ មួយរយៈមុន

លោកក៏បានលេចមុខនៅក្នុងកម្មវិធីនានានៅក្នុងសិល្បៈទាំងកម្មវិធីតាមទូរទស្សន៍ និង កម្មវិធី មង្គលនានា ។ កន្លងមកក៏មានការបង្ហើបថា យូ ឌីស្កូ ត្រៀមវិលមកចាប់ដៃគូចាស់វិញ ដែលមានដូចជា ទូច ស្រីលក្ខណ៍ និង កែវ ពេជ្រពិសី ជាថ្មីម្តងទៀត ៕

Related posts

Leave a Comment