ក្រោយមានរឿងអាស្រូវ ជា វិបុល ហាក់ស្រឡាញ់ គង់ សុជាតិ លើសដើម ព្រោះឃើញផុសរូបអនុស្សាវរីយ៍ចាស់ៗជាប់

ប៉ុន្មានថ្ងៃចុងក្រោយនេះមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយមានព័ត៌មានថាគ្រួសារអ្នកសិល្បៈមួយគូគឺអ្នកនាង គង់ សុជាតិ និង ជា វិបុល កំពុងមានអ្នកទី ៣ ចូលជ្រៀតជ្រែក ក្នុងនោះធ្វើឱ្យអ្នកនាង គង់ សុជាតិ បង្ហាញប្រតិកម្មយ៉ាងខ្លាំង ។

បើងាកទៅមើលលើទំព័រហ្វេសប៊ុករបស់អ្នកនាង គង់ សុជាតិ គេឃើញពិធីការិនីរូបនេះតែងបង្ហោះសារញឹកញយណាស់ ផ្លែផ្កាដល់ជនទី ៣ ដែលបំណងចូលបំផ្លាញជីវិតគូអ្នកនាង ជាមួយនឹងពាក្យសម្តីចាក់ដោត និង ដាក់បន្ទុកខ្លាំងៗ ។

មានការលើកឡើងដែរថា អ្នកនាង គង់ សុជាតិ ដែលចូលសម្រាកនៅមន្ទីរភ្លាមៗនេះ មូលហេតុអាចបណ្តាលមកពីបញ្ហាខាងលើនេះដែរ រហូតដល់មានការជូនពរឱ្យពិធីការិនីរូបនេះឆាប់បានធូរស្រាល និង រឹងមាំឡើងវិញផងដែរ ។

បើនិយាយពីលោក ជា វិបុល ឯណេះវិញ ខណៈអ្នកនាង គង់ សុជាតិ ជាភរិយាតែងតែបង្ហោះសារបញ្ឆិតបញ្ឆៀងដាក់ចំៗដល់អ្នកទី ៣ និង មានទាំងភត្តុតាង ដោយអ្នកនាងបានបង្ហាញតាមទំព័រហ្វេសប៊ុកនោះ លោកហាក់នៅស្ងៀមដោយមិនមានប្រតិកម្ម ឬ សកម្មភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ ប៉ុន្តែគេបែរជាមើលឃើញពីទង្វើរបស់លោក ជា វិបុល មួយដោយគេមើលទៅហាក់ស្រឡាញ់ភរិយាលើសដើម ជាក់ស្តែងក្នុងខណៈពេលដែលអ្នកនាង គង់ សុជាតិ កំពង់សម្រាកនៅមន្ទីរពេទ្យលោកបានមើលថែយកចិត្តទុកដាក់លើភរិយាគ្មានឱ្យទាស់ទេ សូម្បីតែមុនទៅធ្វើការក៏មកអើតភរិយាដែរ ដើម្បីដឹងសុខទុក្ខ ។

លើសពីនេះអ្វីដែលគេឃើញគួរឱ្យកត់សម្គាល់ខ្លាំងនោះ គេឃើញលោក ជា វិបុល ចាប់ផ្តើមបង្ហោះរូបភាពចាស់ៗដែលថតជាមួយភរិយាគឺអ្នកនាង គង់ សុជាតិ ឡើងវិញ ក្នុងនោះក៏មានរូបថតថ្មីៗជុំគ្រួសារថែមទៀត ដែលហាក់ដូចជាលោកចង់រំឭកអនុស្សាវរីយ៍ចាស់ ដើម្បីរឹតចំណងក្តីស្នេហ៍ឱ្យបានល្អឡើងវិញ ។

ទោះបីយ៉ាងណាក្តី ក្រោយឃើញការផុសរូបរបស់លោក ជា វិបុល ហើយនោះ មហាជនអ្នកគាំទ្របានជូបពរឱ្យគ្រួសារនេះស្រឡាញ់គ្នាបានកាន់តែច្រើនឡើង មានសុភមង្គលផងដែរ ៕

Related posts

Leave a Comment