គ្រាន់តែប្អូនស្រី សុខា​ ប្តូរពី​តារាTik Tok ហូបបាយនៅ​ ក្លាយជាតារា​ កិត្តិយសភ្លាម មហាជនក៏បានមានអារម្មណ៍អាណិត​និងសោកស្តាយ តារាជើងចាស់មួយចំនួន…

អបអរសាទរ​ តារា Tik Tok ស្រីចរិតប្រុស ដែលមានការគាំទ្រច្រើន គឺប្អូនស្រី សុខា នឹង ចូលប្រឡូកក្នុងខ្សែភាពយន្តបែបអប់រំ លាយឡំនឹងកំប្លែង ដែលត្រៀមនឹងចាប់ផ្សាយនាដើមខែមិថុនាខាងមុខនេះ ខណៈដែលត្រូវបានក្រុមហ៊ុនថែរក្សាសម្រស់U-WELL ជ្រើសរើសធ្វើជាតួសម្ដែង​ ឲ្យផលិតផលរបស់ខ្លួន​ដោយចាប់ដៃគូសម្ដែង ជាមួយលោក ម៉ាដូណា ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Panda បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ ពិតណាស់​ពាក្យចាស់ពោលថា​ វាសនាមនុស្សមិនអាចមេីលឃេីញ​ និងមិនអាចគណនាបានទេ​ …ក៏ប៉ុន្តែក្នុងនាមជាសិល្ប:ជាន់ចាស់​ ក៏អាចយល់បាន​ ថាអ្វីគួអ្វីមិនគួរនោះដែរ​បេីគ្រាន់តែក្មេងស្រីម្នាក់​ ចេះលេងTik Tok និយាយពាក្យហូបបាយនៅ​ បានក្លាយទៅជាតារាសម្តែង​ និងជាវាយគ្មឹនកិត្តិយសបានដែរ​ ចឹងសម្រាប់ប្រទេសកម្ពុជាមិនខ្វះទេ​ មានធនធានសិល្ប:គ្រប់តែគ្នានិង​ ព្រោះពាក្យហូបបាយ​ នៅ​មួយម៉ាត់​ សូម្បីតែក្មួយខ្ញុំក៏ចេះនិយាយដែរពាក្យនេះ។

ខ្ញុំមិនរិះគន់​ ឬជាន់ពន្លិចអ្វីទេ​ ហេីយក៏អបអរសាទរ​ដែល​ ប្អូនស្រីសុខា​ ប្តូរពី​តារាTik Tok ហូបបាយនៅ​ មកក្លាយជាតារា​ កិត្តិយស មានទូរទស្សន៍​ និងសាព័ត៍មានឈ្វេងស្តាំសម្ភាសន៍.. គ្រាន់តែថា​ ខ្ញុំមានអារម្មណ៍អាណិត​និងសោកស្តាយ ទៅដល់បុគ្គលដែលមានសមត្ថភាពពិតប្រាកដមួយចំនួនធំដែល គ្នាគ្មានឱកាសនិងបានចេញមុខក្នុងសង្គម​ ឬបង្ហាញសមត្ថភាពក្នុងសិល្ប:មួយនេះ…។ អានហើយពិចារណាតាមការគួរ ៕ Credit- មនុស្ស អាតីត

Related posts

Leave a Comment