លោកឧកញ៉ាឌួង ឆាយ យល់ព្រមលះបង់ទ្រព្យសម្បត្តិទាំងអស់ និងកាត់បន្ថយអាយុ ឲ្យតែកូនប្រុសជាសះស្បើយ និងបានចូលសាលារៀនវិញ

កូនប្រុសឧកញ៉ាឌួង ឆាយ បានឈឺបន្ទាប់ពីមានការធ្វេសប្រហែសរបស់មន្ទីរពេទ្យប្រទេសថៃ។ ឧកញ៉ាឌួង ឆាយ បានដាក់ពាក្យបណ្តឹងប្តឹងមន្ទីរពេទ្យមួយនេះ ជាច្រើនខែមកហើយ។ ងាកមកមើលទឹកចិត្តឪពុកវិញម្តង លោកឧកញ៉ាឌួង ឆាយ គាត់តែងតែរៀបរាប់ពាក្យពិបាកចិត្តដែលកូនប្រុសគាត់មិនអាចធ្វើអ្វីដូចពេលមុនៗ

ហើយមុននេះបន្តិចគាត់បានបង្ហោះរូបថតនាំកូនប្រុសរបស់គាត់មកវត្តដើម្បីធ្វើពិធីរំដោះគ្រោះ និងលើករាសី ហើយគាត់បាននិយាយថាបើជួយកូនប្រុសគាត់បានជា និងចូលសាលាវិញគាត់ហ៊ានលះបង់ទ្រព្យសម្បត្តិទាំងអស់ ព្រមទាំងកាត់បន្ថយអាយុគាត់។ គាត់បានរៀបរាប់ថា៖

“ថ្ងៃជាវេលាល្អមានចិត្តជ្រះថ្លានាំកូនប្រុសច្បងមកវត្តធ្វើពិធីរំដោះគ្រោះ និងលើកតម្លើងរាសី ( អាណិតកូនប្រុសខ្ញុំណាស់ឈឺហើយនៅខំប្រឹងសំពះទៀត ) បើជួយកូនប្រុសខ្ញុំបានជាសះស្បើយបានចូលសាលារៀនវិញទោះបីត្រូវលះបង់ទ្រព្យសម្បត្តិទាំងអស់ និងកាត់បន្ថយអាយុក៏ខ្ញុំព្រមអោយដែរ អោយតែកូនខ្ញុំបានជា។

បើភ្នែកឃើញកូនរាល់ថ្ងៃឈឺចាប់គ្មានអ្វីប្រៀបផ្ទឹមបាន។ អ្នកធ្លាប់ឆ្លងកាត់ទើមយល់អារម្មណ៍ឈឺចាប់ខ្លោចផ្សារមួយនេះ”។ ពិតជាគួរឲ្យអាណិតណាស់ ខ្មែរណូត សុំជូនពរឲ្យក្មួយប្រុសឆាប់ជា សះស្បើយ។

Related posts

Leave a Comment