គាំទ្រពេញទំហឹង! ចាប់ពីថ្ងៃនេះទៅ អ្នកណាចតឡានខុសរបបៀប សមត្ថកិច្ចនឹងយកសោរចាក់កង់ឡានស្ងាត់ៗ

ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ​នគរបាលខណ្ឌសែនសុខ បានបញ្ជាកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌសែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវភ្នំពេញហាណូយស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

នៅក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការចាក់សោរថយន្តមួយចំនួន ដែល​ឈប់ចតលើចិញ្ចើមផ្លូវបណ្តាល ឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើការផាកពិន័យតាមច្បាប់ ។

ដូច្នេះចាប់ពីថ្ងៃនេះតទៅអ្នកដែលមានទម្លាប់មិនល្អ ចតឡាន មិនត្រឹមត្រូវ នឹងត្រូវជាប់សោដូចមានបញ្ជាក់ក្នុងរូបភាពនេះអ៊ីចឹង សូមប្រយ័ត្នផង ៕

Related posts

Leave a Comment