បងប្អូនអើយ ! ពួកខ្ញុំខំប្រឹងអួតពី​ វប្បធម៌​ណាស់​ តែដូចជាមិនសូវមានអ្នកគាំទ្រសោះ ពេលសម្ដែង​ ម្ដងៗ​ ភ្លាត់ស្នៀត​ ថ្លោះដៃ​ គ្រិចជេីង តែពួកខ្ញុំនៅតែញញឹម​ នៅតែបន្តរ​…

ក្បាច់គុណល្បុក្កតោ ​គឺជាក្បាច់គុនបុរាណខ្មែរមួយ ដែលមានស្នៀតក្បាច់គុនប្រយុទ្ធដោយប្រើដៃ ជាចំបង ព្រមទាំងបច្ចេកទេសនៅលើដី និងអាវុធជាដើម។​ ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដំបូងគេ ដែលត្រូវបានគេប្រើប្រាស់ដើម្បីប្រយុទ្ធ នឹងសត្រូវ ក្នុង កំឡុងសម័យអង្គរ។​ អ្នកហាត់ក្បាច់គុននេះ ​ត្រូវតែហ្វឹកហាត់ដោ​យរប្រើជង្គង់ កែង ដៃ ជើង និងក្បាលផងដែរ ហើយដំបងខ្លីជាធម្មតា ត្រូវបានគេប្រើប្រាស់ជាអាវុធ។​

ជាមួយគ្នានេះដែរបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា​ ពេជ្រ ចរណៃ ល្បុក្កតោខ្មែរ បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ « ពួកខ្ញុំខំប្រឹងអួតពី​ វប្បធម៌​ណាស់​..🇰🇭 តែដូចជាមិនសូវមានអ្នកគាំទ្រសោះ.. ពេលសម្ដែង​ ម្ដងៗ​ ភ្លាត់ស្នៀត​ ថ្លោះដៃ​ គ្រិចជេីង​ បែ កក្បា ល..ល..។ តែពួកខ្ញុំនៅតែញញឹម​ នៅតែបន្តរ​ ផ្សព្វផ្សាយ​ពី​ វប្បធម៌​ទៀត..! ខ្ញុំសុំពីអ្នកទាំងអស់គ្នាត្រឹមតែ​ ជួយស៊ែរ​ ជួយឡាច​ ខមិនផ្ដល់កំលាំងចិត្ត..ទៅពួកគាត់​ ដែលខំប្រឹង​ បេីម្បីសិល្បះ វប្បធម៌​ខ្មែរ​ តេីបានទេ? »​ ៕

Related posts

Leave a Comment