អបអរសាទរ! ខួប​អាពាហ៍ពិពាហ៍​គម្រប់​៣​ឆ្នាំ ​ឆាយ វីរៈ​យុទ្ធ ​​​​កាន់តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គម្រប់​៣​ឆ្នាំ​របស់​កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក ឆាយ វីរៈ​យុទ្ធ ដោយពេល​នេះ លោក​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ដើម្បី​រឹតចំណង​ស្នេហ៍​របស់​ខ្លួន​កាន់តែ​ប្រសើរ​ជាង​នេះ​ទៀត​នោះ។

តារា​ចម្រៀង​សំឡេង​មាន​មនោសញ្ចេតនា​រូបនេះ ជាការ​កត់សម្គាល់ តែងតែ​បង្ហាញ​ពី​សុភមង្គល​គ្រួសារ​របស់​ខ្លួន ស្ទើរតែ​រៀងរាល់ថ្ងៃ​ទៅ​ហើយ ជាពិសេស​ក្រោយពេល​រូបលោក​ទទួល​បាន​កាដូ​កូនស្រី​ជា​ដំណក់​ឈាម​រួមគ្នា​ជាមួយ​ភរិយា​នោះ​តែម្ដង។នំពេញ ៖

នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គម្រប់​៣​ឆ្នាំ​របស់​កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក ឆាយ វីរៈ​យុទ្ធ ដោយពេល​នេះ លោក​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ដើម្បី​រឹតចំណង​ស្នេហ៍​របស់​ខ្លួន​កាន់តែ​ប្រសើរ​ជាង​នេះ​ទៀត​នោះ។

តារា​ចម្រៀង​សំឡេង​មាន​មនោសញ្ចេតនា​រូបនេះ ជាការ​កត់សម្គាល់ តែងតែ​បង្ហាញ​ពី​សុភមង្គល​គ្រួសារ​របស់​ខ្លួន ស្ទើរតែ​រៀងរាល់ថ្ងៃ​ទៅ​ហើយ ជាពិសេស​ក្រោយពេល​រូបលោក​ទទួល​បាន​កាដូ​កូនស្រី​ជា​ដំណក់​ឈាម​រួមគ្នា​ជាមួយ​ភរិយា​នោះ​តែម្ដង។

ជាក់ស្ដែង កាលពី​ម្សិលមិញ​នេះ លោក​បាន​បង្ហោះ​រូបភាព​៣​សន្លឹក​ជាមួយ​ភរិយា ដើម្បី​ជាការ​ត្រៀម​អបអរ​ខួប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​គម្រប់​៣​ឆ្នាំ អម​ដោយ​ការ​សរសេរ​ដូច្នេះ​ថា «Pre Anniversary »​។

ជាមួយនឹង​ការ​បង្ហោះ​រូបភាព​ផ្អែមល្ហែម ជា​គំរូ​សម្រាប់​បង្ហាញ​អ្នកគាំទ្រ​ខ្លួន​នោះ តារាចម្រៀង​រូបនេះ ក៏ត្រូវ​បាន​គេ​សរសើរ​ថា មិនចេះ​សំញែង​ទ្រព្យសម្បត្តិ​ដូច​តារា​ដទៃ​មួយចំនួន​ឡើយ បើ​ទោះ​ពេលនេះ​ខ្លួន​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់​ក្នុងចំណោម​តារា​ដទៃទៀត​នោះ​ក៏ដោយ​។

ចំពោះ​អ្នកគាំទ្រ​វិញ គ្រាន់តែ​ដឹង​ថា ថ្ងៃនេះ ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គម្រប់​៣​ឆ្នាំ​នោះ ក៏បាន​នាំគ្នា​អបអរសាទរ និង​ជូនពរ​ឲ្យ​ចំណង​ស្នេហ៍​នេះ ស្ថិតស្ថេរ​ជា​អមត​តរៀង​ទៅ។

គួរ​បញ្ជាក់​ថា ​តារា​ចម្រៀង​ល្បី​ឈ្មោះ​ឆាយ ​វីរៈយុទ្ធ ​បាន​​​រៀប​អាពាហ៍ពិពាហ៍​​​បង្កើត​ជីវិត​គ្រួសារ ជាមួយ​នឹង​កូន​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ​ដ៏​ធំ​នៅ​ទឹកដី​ខេត្ត​កំពង់ចាម កញ្ញា សែ ចាន់ឌី ​​ដោយ​ពិធី​នោះ​ធ្វើ​ឡើង​យ៉ាង​ឱឡារិក ​នៅតាម​បណ្តាយ​ផ្លូវជាតិ​លេខ ៦A ស្ថិត​នៅ​ក្នុង ភូមិ​តាសែន ឃុំ​សុទិប ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ពោល​គឺ​នៅ​ទីលាន​ដី​ដ៏ធំ​របស់​ថៅកែ​ស្រូវ លោក ហាក់ សែ ដែល​ជា​ឪពុកក្មេក​របស់​លោក ឆាយ វីរៈយុទ្ធ។

នៅ​ចំពោះមុខ​ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម​ចំនួន ២០០ តុ ដែល​ភាគច្រើន​ជា​ភ្ញៀវ​ខាង​ស្រី និង​សុទ្ធសឹង​ជា​អ្នកជំនួញ ខណៈ​ភ្ញៀវជា​អ្នកសិល្បៈ​រួម​អាជីព ដូចជា លោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី កញ្ញាសុខ ស្រីនាង លោកមាស សាលី លោក ហេង ឡុង លោកប៉ែន ចំរ៉ុង លោក ដួង វីរៈសិដ្ឋ លោក អ៊ី ណូ នាយ កុយ នាយ ចាប ចៀន និង អ្នកនាង ខាត់ សុឃីម​ជាដើម។ ក្នុងនោះក៏ឃើញវត្តមានចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​ផង​ដែរ។

ពេល​នោះ​ កូន​កំលោះ​ជាតារា​ចម្រៀង​ល្បី​​រូប​នេះ ​ក៏​បាន​សារភាព​ពន្លក​ស្នេហ៍​លោក​កួច​លើ​កូនស្រី​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ ហាក់ សែ កញ្ញា សែ ចាន់ឌី ថា ៖​ «កើតឡើង​ចំនួន ៧ ឆ្នាំ​ហើយ ទម្រាំ​មក​ដល់​ថ្ងៃនេះ»

ក្រោយ​មក​នៅ​ចុង​ឆ្នាំ​២០១៩​លោក​ក៏​ទទួល​បាន​កាដូ​កូន​ស្រី​ម្នាក់ ​និង​បាន​បង្ហោះ​សារ​រៀបរាប់​ថា «វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់ ៣ គីឡូក្រាម ខណៈកូនប្រុស នាយ ចយ​ កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សម្រាលនៅវេលាម៉ោង ៩៖៣២ នាទីយប់ មានទំងន់ ៣គីឡូ ៣ខាំ»៕

Related posts

Leave a Comment