ប្រិយមិត្តភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងស្រីវ័យក្មេង ហើយក៏ជាកូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ផងដែរ គឺកញ្ញា វ៉ាន់ នីឡា។ តារារូបនេះ នៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល មកទល់ពេលនេះ តាមរយៈការសម្តែងកន្លងទៅ។
ហើយនៅពេលថ្មីៗនេះទៀត មហាជនជាច្រើន មានការកោតសរសើរយ៉ាងខ្លាំងចំពោះ កញ្ញា វ៉ាន់ នីឡា ក្រោយតារាកំប្លែងស្រីរូបនេះ បានអនុគ្រោះដល់ជនបង្ករ ដែលបានជិះមកបុកគូទឡានរបស់គាត់ពីក្រោយ ហើយថែមទាំងជូនលុយ 10មុឺនរៀលទៀត ដើម្បីឲ្យយកទៅលាងរបួស។
ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់តារារូបនេះ ក៏មិនណយប៉ុន្មានដែរ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ នីឡា បានបង្ហោះរូបភាពកំពុងឈឺមួយសន្លឹក ព្រមទាំងបានភ្ជាប់សារ ដ៏ផ្អែមល្ហែមមួយ ថា ៖
“មានសង្សារគួរអោយស្រឡាញ់បែបនេះ រកណាបាន យើងឈឺនាំទៅពេទ្យ ចាំមើលយើងគ្រប់ពេល ថ្ងៃណាខ្ញុំឈឺគឺគាត់មិនបានគេងទេ នៅចាំមើលខ្ញុំ នៅចាំដកសេរ៉ូមអោយហើយ បានគាត់បានគេង love u so much ដែលតែងតែយកចិត្តទុកដាក់ជាមួយខ្ញុំ ស្រឡាញ់ខ្ញុំ”៕