គណៈសង្ឃនាយកចាត់ទុកយោបល់របស់លោកខាន់ សុវណ្ណថា «អសីលធម៌ គំនិតលាមកនិងភាពយង់ឃ្នងសាហាវឃោរឃៅព្រៃផ្សៃបំផុត» រឿងលោកចង់​ឱ្យ​ផ្សឹក​ព្រះសង្ឃព្រះជន្ម​ក្រោម៥៦វស្សា…

ភ្នំពេញ)៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លា និងមិនអាចទទួលយកបាននោះឡើយ ចំពោះការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដែលចង់ឱ្យមានការផ្សឹកព្រះសង្ឃព្រះជន្នក្រោម ៥៦វស្សា ដើម្បីយកកម្លាំងពលកម្មទៅបម្រើវិស័យសំណង់កំពុងខ្វះខាត។ គណៈសង្ឃនាយក បានចាត់ទុកការលើកឡើងនេះ «ជាគំនិតខ្វះវិចារណញ្ញាណ»។

លោក ខាន់ សុវណ្ណ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនៅលើ Facebook របស់ខ្លួនឈ្មោះថា «សុវណ្ណ ខាន់ អពប» បានសរសេរថា «កម្ពុជាកំពុងខ្វះខាតកម្លាំង ពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករ ជំនាញ និងគ្មានជំនាញជាច្រើនម៉ឺននាក់ដើម្បីបង្គ្រប់ទីផ្សារ។ ១៖ ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោម អាយុ៥៦ឆ្នាំចោលឲ្យអស់។

២៖ ចាត់ការតម្លើងប្រាក់ឈ្នួលរបស់កម្មករសំណង់នោះឲ្យបានស្មើតម្លៃពលកម្មរបស់ប្រទេសថៃ។ តើអាចទៅរួចដែរទេ?» នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ គណៈសង្ឃនាយក បានគូសបញ្ជាក់ថា សំណេរ និងការលើកឡើងនេះ គណៈសង្ឃនាយកនៃកម្ពុជាសូមបដិសេធយ៉ាងដាច់ អហង្ការចំពោះគំនិតយោបល់នេះ ហើយពុំអាចទទួលយកបានជាដាច់ខាត។

Related posts

Leave a Comment