តារាគំរូធ្វើបុណ្យមិនចេះស្រាកស្រាន្ត! មាស សុខសោភា ឧបត្តម្ភថវិកា ១០០០ ដុល្លារ ក្នុងគម្រោងអភិរក្សសត្វដំរី

កំពូលតារាចម្រៀងសំឡេងមុតស្រួច ផ្អែមល្ហែម មាស សុខសោភា មិនត្រឹមតែមានទឹកដមសំឡេងពីរោះដក់ក្នុងការចងចាំអ្នកស្ដាប់ប៉ុណ្ណោះទេ នាងក៏មានបេះដូងបរិសុទ្ធ ស្រឡាញ់ ការពារបរិស្ថានដែលជាសម្បត្តិធម្មជាតិដ៏ល្អល្អះបំផុត ។ដោយទឹកចិត្តល្អបរិសុទ្ធ មាស សុខសោភា បានចូលរួមមូលនិធិឧបត្តម្ភអភិរក្សសត្វដំរីកម្ពុជាចំនួន ១ ០០០ ដុល្លារ ទៅកាន់

គម្រោងអភិរក្សសត្វដំរី EVP ដែលជាសត្វសកម្ម សក្កិសទ្ធិ នាំមកនៅសេចក្ដីសុខត្រជាក់ត្រជុំ និងជ័យជំនះ នៅក្នុងជំនឿសង្គមខ្មែរ ព្រោះបើតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ មាស សុខសោភា បច្ចុប្បន្នពិភពលោកកំពុងប្រឈមជាមួយការរីករាលដាលនៃវីរុសកូវីដ ១៩ ធ្វើឱ្យគម្រោងអភិរក្សសត្វដំរី EVP ក៏ប្រឈមជាមួយការ

បាត់បង់ចំណូលដោយសារតែការបាត់បង់ភ្ញៀវទេសចរណ៍ ។ច្រើនលើកច្រើនសាមកហើយដែលរាជិនីសំឡេង មាស សុខសោភា បង្ហាញអំពើសប្បុរសធម៌ជួយដល់សង្គម ពិសេសនាងជាតារាគំនូដែលស្រឡាញ់ និង ការពារសម្បត្តិធម្មជាតិ ដូចជាព្រៃឈើជាដើម យ៉ាងផុសផុល ធ្វើឱ្យមានការលើកសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ៕

Related posts

Leave a Comment