ឆ្នាំ ២០២០ នេះ ចំរើន សុភ័ក្រ្ត លេងស្ទីលតែងខ្លួនឡើងកប់ បែបតារាបរទេស

ក្រោយពីក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀង I Can See Your Voice Cambodia គេសម្គាល់ឃើញតារាចម្រៀង ចំរើន សុភ័ក្ត្រ កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនថែមមួយកម្រិតទៀត ។ ថ្មីៗនេះ ចំរើន សុភ័ក្រ្ត បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងក្រោយពីបានឃើញស្ទីលនៃការតែងខ្លួនរបស់នាងដែលមានលក្ខណៈ

ប្លែក និង ទាក់ទាញជាងមុន ។ក្រៅពីមានសំឡេងពីរោះ រូបសម្រស់ និង ការតែងខ្លួនក៏ជារឿងដែលមិនគួរមើលរំលងរបស់តារាចម្រៀងផងដែរ ។ យ៉ាងណាមិញថ្មីៗនេះ ចំរើន សុភ័ក្ត្រ បានផ្លាស់ប្តូរការតែងខ្លួនរបស់នាងប្លែកទាំងម៉ូដសក់ និង ការស្លៀកពាក់បែបតារាបស្ចឹមប្រទេសដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថាតែងខ្លួនបែបនេះ មើល ចំរើន សុ

ភ័ក្ត្រ មិនចង់ស្គាល់ ។ អ្នកគាំទ្រខ្លះលើកឡើថាបើមិនប្រឹងរិះរកអ្វីដែលប្លែក និង ទាក់ទាញទេ ពិតជាពិបាកហើយព្រោះផលិតកម្មយក្សមួយនេះសម្បូរទៅដោយតារាចម្រៀងស្រីប្រុសក្មេងចាស់ល្បីៗជាច្រើនដួង ។ចំរើន សុភ័ក្ត្រ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសមត្ថភាពខ្ពស់ផងដែរ ព្រោះនាងអាចច្រៀងបានយ៉ាងពីរោះមិនថាបទសម័យដើម ឬ បទសម័យថ្មីឡើយ ហើយក្បាច់រាំរបស់នាងក៏រស់រវើកផងដែរ ។ ក្រៅពីសិល្បៈ ចំរើន សុភ័ក្ត្រ ក៏ជាថៅកែស្រីនៃម្ចាស់ហាងសាឡនផងដែរ ៕

Related posts

Leave a Comment