ខណៈកំពុងផ្ទុះពេញហ៊្វេសបុករឿងគង់ សុជាតិ គិតថាប្តីខ្លួន ក្បត់ចិត្ត បែរជា ជា វិបុលបង្ហោះថាមួយម៉ាត់យ៉ាងផ្អែម ថា…..

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជន ទៅលើដំណឹងបែកធ្លាយ រឿងរ៉ាវស្នេហា រវាង ពិធីករ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ កំពុងមានអ្នកទីបី ចង់ចូលមកជ្រៀតជ្រែត ជីវិតប្ដីប្រពន្ធ ដ៏មាន

សុភមង្គលមួយនេះ ដែលរឿងនេះបានធ្វើឲ្យភរិយាលោក មានការអស់ទ្រាំ និង បានតបឆ្លើយឆ្លងឌឺដងផ្លែផ្កា ឲ្យជនទីបីនោះ យ៉ាងចាស់ដៃ បើទោះបីជាមិនបានបង្ហាញអត្តសញ្ញាណស្រីម្នាក់នោះក៏ដោយ។ យ៉ាងណាមិញមិនចាំយូរប៉ុន្មាន លោក ជា វិបុល ហាក់មិន

ខ្វាយខ្វល់នឹងរឿងរ៉ាវអស់ទាំងនោះទេ ពោលគឺលោកកាន់តែស្រលាញ់ និងមើលថែប្រពន្ធកាន់តែផ្អែមល្ហែមជាងមុន ព្រមទាំង បង្ហោះរូបភាពស្វីតៗ អមនឹងសារដ៏មានអត្ថន័យខ្លីៗ នៅលើគណនី Instagram របស់លោកថា៖

«ខ្ញុំគ្រាន់តែចង់ដើរ ជាមួយអ្នកពេញមួយជីវិតរបស់ខ្ញុំ @kongsochea»៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment