បាត់មុខ សឹងតែភ្លេចហើយ! មិននឹកស្មាន ជីវិត Dj ប្លេក ធ្លាក់ខ្លួនទៅជាយ៉ាងនេះ

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ ច្បាស់ជាបានស្គាល់ DJ ប្លេក ជាឌីជេដ៏ល្បីមួយរូប នៅក្នុងកម្មវិធីវិទ្យុ ដែលតែងតែទទួលបានការគាំទ្រពីបណ្ដាហ្វេនៗជាច្រើន ជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសប់ ដែលតែងតែផ្ដល់ភាពសប្បាយរីករាយ ជូនដល់ទស្សនិកជន ក្នុងការស្ដាប់កម្សាន្ត ផងដែរ។

ដោយឡែក ចាប់តាំងពីបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំមក ថ្មីៗនេះ ធ្វើឲ្យមហាជនជាច្រើន ផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្រោយពីបានឃើញពីស្ថានភាពរស់នៅបច្ចុប្បន្នរបស់លោក តាមរយៈការបង្ហោះរបស់ តារាកំប្លែង នាយ ឆ្អឹង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហាក់មានភាពលំបាកយ៉ាងខ្លាំង ជាពិសេស លោកថែមទាំងពិការ ក្រោយពេល គ្រោះថ្នាក់ចរាចរណ៍ ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះហើយ មហាជនជាច្រើន ពិតជាមានភាពក្ដុកក្ដួល ព្រមទាំង បានសម្ដែងក្ដីអាណិតអាសូរ ដល់រូបលោកយ៉ាងខ្លាំង ផងដែរ៕

Related posts

Leave a Comment