ភ្នំពេញ៖ តារាដែលមានទេពកោសល្យ ក្នុងការនិពន្ធចម្រៀង និងសម្លេងស្រទន់ តារាចម្រៀង លោក ថេណា ពិតជាទទួលបានប្រជាប្រិយភាព និងការគាំទ្រ ពីសំណាក់យុវវ័យភាគច្រើន នាពេលបច្ចុប្បន្ននេះណាស់។
ក្នុងទ្រីស្តីពេញខ្លួន ក្នុងរឿងស្នេហា ម្ចាស់បទ <<កង់សាគួរ>> មួយរូបនេះ បទចម្រៀងរបស់លោក មួយណា ដែលមិនចាក់ដោតដល់អ្នកដែលបែកបាក់ស្នេហា ឬលួចស្រលាញ់ និយាយរួមទៅ បទរបស់លោកភាគច្រើនតែងតែមានភាពឈឺចាប់ Playboy ចំណង់ស្នេហាជ្រុលនិយម និងភាគតិចណាស់ មានភាពផ្អែមល្អែម។
បើក្រឡេកមើលជីវិតឯកជន របស់តារាចម្រៀងដែលពោរពេញទៅដោយ មនោសញ្ចេតនាពេញខ្លួននេះ កម្រនឹងបើកចំហរជិវិតឯកជន ជាពិសេសនោះគឺ ដៃគូស្នេហ៍របស់ តារាចម្រៀងដែលមកពីខេត្តកោះកុងមួយនេះ។
យ៉ាងណាមិញ កាលពីថ្មីៗ នេះក្នុងបណ្តាញសង្គម មានហ្វេនៗ បានក្រងកម្រងរូបភាព គូរស្នេហ៍របស់តារាចម្រៀង មនោសញ្ចេតនា មួយរូបនេះ ដែលបានស្រលាញ់គ្នាអស់រយៈពេលលើសជាង៥ឆ្នាំទៅហើយ។
តួយ៉ាងរឿងនេះ បានធ្វើឲ្យហ្វេនៗរបស់ តារាចម្រៀងឯករាជ្យមួយរូបនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹង ភាពផ្អែមល្អែម និងចំណងស្នេហាជាមួយភាពស្មោះត្រង់ ទៅកាន់គូរស្នេហ៍ បានរក្សាស្ថិតស្ថេរអស់រយៈពេលជាច្រើនឆ្នាំ។
បន្ទាប់ពីបានឃើញ ហើយ មានសំណាក់អ្នកលេងបណ្តាញសង្គម បានកោតសរសើរនឹងគូរស្នេហ៍មួយនេះ និងមានហ្វេនៗ ស្រីរបស់លោកមិនតិចទេ ដែលលួចច្រណែន និងគូរស្នេហ៍របស់លោក ដែលមានសំណាង បានធ្វើជាសង្សារ៕