សម ម៉ាណា ប្រែប្រួលរូបរាងខ្លាំង ខណៈកំពុងពពោះកូនដំបូង

តារាសម្តែង និង ចម្រៀង សម ម៉ាណា បានសម្រេចចិត្តយកកូនប្រលែងលេងដោយមិនខ្វល់ពីការបាត់បង់រូបឆោមឡើយ ។ សព្វថ្ងៃនេះ សម ម៉ាណា ក៏បានផ្អាកពីការងារសិល្បៈតែនាងនៅតែលេចមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិ ឬ សប្បុរសធម៌ផងដែរ  ។ទោះបីមិនបានរៀបការតាមប្រពៃណីខ្មែរ និង មិនបានបង្ហាញមុខគូស្នេហ៍ជាចំហក្តី តែ

សម ម៉ាណា ហាក់មិនមានការលាក់លៀមរឿងពពោះនោះទេ ពោលគឺនាងនៅតែចូលរួមនៅក្នុងកម្មវិធីនានា ដោយមានការតុបតែងខ្លួនតាមរបៀបស្ត្រីពពោះដោយការពាក់អាវរលុងៗ ។ សម្រាប់ការពពោះកូនដំបូងនេះគេសង្កេតឃើញ សម ម៉ាណា ហាក់ប្រែប្រួលរូបរាងជាងមុន ដោយនាងបែកសាច់ទ្រលុកទ្រលន់ប្លែក ហើយបើទោះជាយ៉ាងនេះក្តី សម

ម៉ាណា មិនខ្វល់ខ្វាយពីការបាត់បង់រូបសម្រស់នោះឡើយ ។តាមការឱ្យដឹង កូនក្នុងផ្ទៃរបស់ សម ម៉ាណា ជាកូនស្រី និង កំពុងមានសុខភាពល្អប្រសើរ ។ គេមិនច្បាស់ថាក្រោយសម្រាលកូន តារាសម្តែង និង ចម្រៀងរូបនេះវិលមកកាន់អាជីពសិល្បៈ ឬយ៉ាងណាឡើយ ប៉ុន្តែបើតាមប្រភពស្និទ្ធនឹងតារារូបនេះបង្ហើបថា នាងមានបំណងយកកូនជាបន្តបន្ទាប់

ទៅតាមបំណងរបស់គូស្នេហ៍ ដូចនេះនាងអាចនិងចាកចេញពីការងារនេះ ។ ប្រភពដដែលនោះបន្ថែមថាសម្រាប់ សម ម៉ាណា ទោះមិនប្រឡូកសិល្បៈក៏នាងរស់នៅក្នុងជីវភាពហ៊ឺហាដែរ ព្រោះឪពុកកូនក្នុងផ្ទៃនាងជាអ្នកមានទ្រព្យសម្បត្តិម្នាក់ដែរ ៕

Related posts

Leave a Comment