អុញនោះ! ចេញថតស្ពតថ្ងៃដំបូង សុខា សុខា ធ្វើអោយលោក អ៊ឺម ជីវ៉ា ឈឺចូលពេទ្យដាក់សឺរ៉ូមបាត់ក៌ព្រោះតែមូលហេតុ

ជឿជាក់ថាប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយក្រោយពេល សុខា សុខា ក្លាយជាអ្នកថតស្ពតពាណិជ្ជកម្ម ព្រមទំាងថតរឿងអប់រំដែរនោះ យ៉ាងណាមិញ ថ្លែង​​ក្នុង​ពិធី​សន្និសីទ​ការសែត​​ដែល​រៀបចំ​ឡើង​ដោយ​ផលិតផល​ U-WELL កាល​ពី​ថ្ងៃ​ទី១៨ នៅវីហ្រ្វេ នកោះពេជ្រ លោក អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹង​ថាតារា TikTok សុខា បាន​ធ្វើ​ឲ្យ​លោក ខ្យល់ចាប់​​ចូល​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាម​ៗ​​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​។

លោក ថា ក្រៅ​ពី​មិន​ចេះ​សម្ដែង​ហើយ​តារា TikTok សុខា កូខ្លាំង​ណាស់​​ក្នុង​ពេល​ថត​រឿង​អប់​រំ​ខ្នាត​ខ្លី​ឲ្យ​ផលិផល​ U-WELL កំពុង​តែ​ថត​មាន​ពេល​ខ្លះ​នាង បែរ​ជា​សុំ​ទៅ​និយាយ​ទូរស័ព្ទ​ ឬលេង​ TikTok សិន​ដល់​ពេល​អារម្មណ៍​ល្អ​ទើប​ថត​ទៀត​ ដោយ​មិន​ខ្វល់​​ពី​អារម្មណ៍​តារាសម្ដែង​ផ្សេង​ទៀត​ដែល​រួម​ការងារ​ថត​ជាមួយ​នាង ឡើយ។

ក្នុង​នាម​ជា​អ្នក​ដឹកនាំសម្ដែងរឿង​អប់ខាង​លើ​​ និង​ជា​រៀមច្បង​សិល្បៈ​ម្នាក់​លោក អ៊ឹម ជីវ៉ា ថា​ខ្លួន​ក៏​មិន​ហ៊ាន​ទៅ​បង្ខំ​ សុខា ឲ្យ​ថត​ទាំង​អារម្មណ៍​អត់​ល្អ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​រង់ចាំ​ឲ្យ​នាង មាន​អាម្មណ៍​ល្អ​ទើប​ក្រុម​ការងារ​បន្តថតទៀត។

ដូច្នេះ​លោក មាន​តែ​សុំ​ចិត្ត​​ ម៉ាដូណា ដែល​ជា​តួសម្ដែង​ត្រូវ​ថត​ ជាមួយ​ សុខា កុំ​ប្រកាន់​ខឹង​ព្រោះ​នាង មិន​គ្រប់​លក្ខណៈ​ដូចមនុស្ស​ទូទៅ​នោះទេ ហើយ​លោក ម៉ាដូណា និង​ក្រុម​ថត​ក៏​យល់​ដោយមិន​ប្រកាន់​ខឹង​នឹង​នាង​ឡើយ។

លោក អ៊ឹម ជីវ៉ា ថា៖” ខ្ញុំ​ហ៊ានស្បថ​អត់​កុហក់​ទេ សុខា ធ្វើ​ឲ្យ​ខ្ញុំ​កើត​ខ្យល់​ចាប់​ចូល​មន្ទីរពេទ្យ​កាលម៉ែត ព្រោះ​ខ្ញុំ​​មើល​ខុសត្រូវ​​គាត់​មួយ​ចប់​ទាំង​អស់។ ពេល​កំពុង​ថត​គាត់​ចង់​ញ៉ាំនេះញ៉ាំ​នោះ​ខាង​ក្រុម​ការងារ​យើង​អត់​ហ៊ាន​ជំទាស់​ចិត្ត​គាត់​ទេ ព្រោះ​ខ្លាច​គាត់​អត់​ថត​បើ​អត់​បាន​ញ៉ាំ។ យក ​សុខា មក​សម្ដែង​ម្នាក់​ចំណាយ​ស្មើនឹង​តួសម្ដែង​២ទៅ៣នាក់”។

ទោះបី​ជា​ សុខា កូ​ខ្លាំង​ដល់​ថ្នាក់​ធ្វើ​ឲ្យ​​ខ្លួន​ខ្យល់​ចាប់​ចូល​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាម​ៗ​ក្ដី ក៏​លោក អ៊ឹម ជីវ៉ា មិន​ប្រកាន់​ខឹង​នឹង​នាង​ឡើយ មាន​តែ​ជួយ​បង្ហាត់​បង្រៀន​បន្ថែម​ទៀត​ ឲ្យ​នាង ក្លាយ​ជា​ក្មេង​ល្អ​ម្នាក់​នៅ​ក្នុង​សង្គម ព្រោះ​នាង កំព្រាឪពុកម្ដាយ​តាំង​ពី​នៅតូច​គួរឲ្យ​អាណិតណាស់៕ សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment