ភ្ជាប់ពាក្យបាន ៥ ថ្ងៃ ទីបំផុតធ្លាយរូបសម្រស់គូដណ្តឹង ហេង ចន្ថា ហើយ ខ្មៅស្រអែមសមសួនណាស់!

បើទោះបីជាបានភ្ជាប់ពាក្យតាមប្រពៃណីខ្មែរក៏ពិតមែនតែតារាសម្តែង ហេង ចន្ថា ដែលជាអតីត Miss Grand Cambodia ២០១៦ ហេង ចន្ថា នៅតែមិនទាន់បង្ហាញមុខគូដណ្តឹងជាចំហឡើយ ប៉ុន្តែថ្មីៗនេះមានការបង្ហាញមុខមាត់គូដណ្តឹងរបស់ ហេង ចន្ថា ឃើញថាមានមុខមាត់ស្រស់ សមសួន និង មានវ័យស័ក្តិសមជាមួយនាងតែម្តង ។គេចាំបានថា ហេង

ចន្ថា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ ក្រោយពីបានឃើញនាងភ្ជាប់ពាក្យកាលពីថ្ងៃទី ១៧ ស្ងាត់ៗដោយមានការរៀបចំតុបតែងពិធីលម្អទៅដោយផ្កាយ៉ាងស្រស់ស្អាត ។ ក្នុងឈុតកូនក្រមុំដោយមានចងអំបោះលឿង និង មានពាក់ចិញ្ជៀនពេជ្រភ្ជាប់ពាក្យនៅដៃនោះ គេសង្កេតឃើញ ហេង ចន្ថា ពិតជាស្រស់ស្អាតប្លែកជាងសព្វដង តែ

យ៉ាងណានាងបន្តលាក់មុខមាត់អនាគតស្វាមីរបស់នាង ។ ហេង ចន្ថា បានអះអាងថា មិនទាន់បង្ហាញដោយសារខ្លាចគេលង់ ។ពេលនេះដែរក៏មានការបង្ហាញមុខមាត់ពិតប្រាកដរបស់គូដណ្តឹង ហេង ចន្ថា ផងដែរនៅពេលនេះ ដោយមានរូបសម្រស់ពណ៌សម្បុរស្បែកស្រអែមស្រស់ សង្ហា និង ស័ក្តិសមដូចអ្វីដែលនាងបញ្ជាក់ ។ អនាគតស្វាមីរបស់ ហេង ចន្ថា

ត្រូវបានគេស្គាល់ឈ្មោះ ប៉ាច រ៉ូណា ។ ក្រោយភ្ជាប់ពាក្យ ហេង ចន្ថា បានចេញទៅដើរលម្ហែនៅខេត្តកោះកុងជាមួយមិត្តភក្តិយ៉ាងរីករាយ ។ហាក់ខុសពីតារាដទៃពិធីភ្ជាប់ពាក្យរបស់តារាស្រីរូបស្រស់ ហេង ចន្ថា សូម្បីតែមិត្តភក្តិក្នុងសិល្បៈក៏មិនបានចូលរួមដែរ តែយ៉ាងណានាងបាននិយាយថាពិធីរបស់នាងបន្ទាន់ពេក ក្នុងនោះក៏មានការ សង្ស័យថា តើការ

ភ្ជាប់ពាក្យស្ងាត់ៗ របស់ ហេង ចន្ថា អាចជាការសម្តែងនៅក្នុងរឿងថ្មីឬជារឿងពិត ? ទាក់ទងរឿងនេះយើងបានទំនាក់ទំនងទៅ ហេង ចន្ថា ដែរ តែយ៉ាងណាពុំទាន់ទទួលបានការបកស្រាយពីនាងនៅឡើយទេ ៕

Related posts

Leave a Comment