បាត់មុខពីសិល្បៈរាប់ឆ្នាំ តាមពិត យ៉ុង ចាន់សុធាវី ទៅរស់នៅប្រទេសកូរ៉េ ជាមួយប្តីយ៉ាងមានក្តីសុខ

មហាជនពិតជានៅចាំតារាចម្រៀងនិយមបទពីដើម យ៉ុង ចាន់សុធាវី ដែលពេលនេះនាងបានបាត់មុខពីអាជីពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ។ ការពិត យ៉ុង ចាន់សុធាវី បានចេញទៅរស់នៅប្រទេសកូរ៉េជាមួយស្វាមីយ៉ាងមានក្តីសុខ ។យ៉ុង ចាន់សុធាវី ធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាពគ្រាន់បើកាលពីជិត ១០ មុន ជាពិសេសនៅក្រៅប្រទេស

ហើយនាងជាបងស្រីរបស់អតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ យ៉ុង ចាន់សុធាវី បានបាត់មុខពីអាជីពសិល្បៈឈឹង ដោយអ្នកខ្លះថានាងចេញទៅរស់នៅអាមេរិកជាមួយស្វាមី តែយ៉ាងណាសព្វថ្ងៃ យ៉ុង ចាន់សុធាវី មានស្វាមីជាជនជាតិកូរ៉េដែលកំពុងរស់នៅយ៉ាងមានក្តីសុខ ។កន្លងមក យ៉ុង ចាន់សុធាវី ក៏បានមកលេងស្រុក

ខ្មែរជាញឹកញាប់ផងដែរ តែយ៉ាងណានាងមិនបានប្រឡូកនៅក្នុងអាជីពនេះទៀតឡើយ ។ រយៈពេលជាច្រើនឆ្នាំ យ៉ុង ចាន់សុធាវី មានការប្រែប្រួលរូបសម្រស់ខ្លាំង ដោយនាងធាត់ទ្រលុកទ្រលន់ តែយ៉ាងណានាងមិនទាន់មានកូននៅឡើយទេ ៕

Related posts

Leave a Comment