កាលីបណាស់! Love Riya ជួលអង្គរក្សពីរនាក់ ការពារក្រោយលែងស្វាមី

ពីមួយថ្ងៃទៅមួយថ្ងៃ Love Riya កាន់តែស្រស់ស្អាត និង សម្ញែងនូវសម្ភារទំនើបៗមិនថារថយន្ត ឬ គ្រឿងអលង្ការដែលមានតម្លៃរាប់ម៉ឺនដុល្លារនោះទេ ។ អ្វីដែលកត់សម្គាល់ថ្មីនេះតារាលក់ឡេរូបនេះបានជួលអង្គរក្សដើម្បីការពារដល់ទៅពីរនាក់ថែមទៀត ។ថ្មីៗនេះ Love Riya បានបង្ហាញរូបភាពឈរថតជាមួយអង្គរក្សប្រុសពីរនាក់យ៉ាងឡូយជាមួយនឹងការលើក

ឡើងថា ។ មានការបន្ថែមថា អ្នកលក់ឡេដ៏ល្បីរូបនេះចាប់ផ្តើមជួលអង្គរក្សការពារខ្លួនក្រោយពេលនាងលែងលះស្វាមី ។ ក្នុងនោះក៏មានការលើកឡើងថាជាការល្អហើយក្នុងនាមជាអ្នករកស៊ីល្បីមានអ្នកការពារខ្លួនបែបនេះ ព្រោះយើងមិនដឹងថាអ្នកណាល្អអ្នកណាអាក្រក់នោះទេ ។ មានមហាជនជាច្រើនបានកោតសរសើរដល់ Love Riya ដែលកាន់តែមាន

ជីវភាពរស់នៅហ៊ឺហាបែបនេះ ដោយសារមុខរបរលក់ផលិតផលរក្សាសម្រស់ប៉ុណ្ណោះ ។អ្វីដែលចាប់អារម្មណ៍ក្រោយលែងលះស្វាមីក្មេងដែលពោរពេញទៅដោយភាពចម្រូងចម្រាស់នោះ Love Riya កាន់តែមានសម្រស់ស្រស់ស្អាតប្លែកជាងមុន ។ ចុងក្រោយនេះ Love Riya បានសម្ញែងនូវគ្រឿងអលង្ការពេជ្រដែលមានតម្លៃមិនតិចជាង ១០ ម៉ឺនដុល្លារទេក្នុង

មួយឈុតៗ ។ កាន់តែល្បីអ្នកលក់ឡេរូបនេះក៏បានហក់ចូលក្នុងការងារសិល្បៈបណ្តើរៗដែលនាងបានលេចមុខនៅក្នុងការកម្មវិធីទូរទស្សន៍ និង បានចូលរួមសម្តែងនៅក្នុង MV បទចម្រៀងមួយចំនួនដែលមានដូចជា អេនឌី និង អ៊ីណូ ជាដើម ៕

Related posts

Leave a Comment