មើលមុខ​កូនស្រីរបស់​តារាចម្រៀង ខេមរៈ សិរីមន្ត ពិតជា​គួរឱ្យ​ក្នាញ់ និងមានមុខមាត់ដូចលោកបេះដាក់​!

ភ្នំពេញ៖ លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងប្រុស លំដាប់ជួរមុខ កាន់តែមានប្រជាប្រិយភាពនិងមានហាងឆេង ទទួលបានការងារធំៗ​មិនចេះដាច់ ធ្វើឲ្យលោក មានភាពមមាញឹកសឹងតែរកពេល ដកឃ្លាមិនចង់រួច។

ដោយហេតុថា រវល់ជាមួយការងារសិល្បៈ បែបនេះហើយ ទើបតារាចម្រៀងរូបនេះ កម្រនឹងបានចំណាយពេលវេលា ថតរូបស្វីតៗ ជាមួយគ្រួសារណាស់។ ប៉ុន្តែ ស្រាប់តែថ្មីៗនេះ លោក ខេមរៈ សិរីមន្ត ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល យ៉ាងខ្លាំងតាមរយៈ រូបថតយ៉ាងជិតស្និទ្ធ ជាមួយកូនស្រីតែ២នាក់។

ក្នុងនោះដែរ​ លោកប៉ា និងកូនស្រីនេះ បានប្រកបដោយស្នាមញញឹមយ៉ាងស្រស់ថ្លា មើលទៅពេលនោះពោរពេញដោយ ក្ដីសុខយ៉ាងខ្លាំង។ អ្វីដែលរឹតតែពិសេសនោះគឺ គ្រាន់តែឃើញរូបប៉ុន្មានសន្លឹកនោះភ្លាម អ្នកគាំទ្រទាំងអស់ បានបញ្ចេញមតិថា កូនស្រីរបស់ សិរីមន្ត មានមុខមាត់កាត់ទៅរកលោក ដូចបេះដាក់ ជាពិសេសមាត់​តែម្ដង។

បន្ថែមពីនេះ អ្នកណាៗក៏សរសើរដល់ កូនស្រីតែមួយរបស់ លោក ខេមរៈ សិរីមន្ត ថាមានទម្រង់មុខឃ្យូត និងគួរឲ្យក្នាញ់ មិនខុសពីលោកប៉ា អ្នកម៉ាក់នោះទេ។

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment