ភ្នំពេញ៖ តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា អ្នកណាដែលថាមិនស្គាល់ដែលនាងជាកូនស្រីសំណប់ចិត្ត លោក សុវណ្ណ រីទ្ធី ហៅ លោកតា វ៉ិចទ័រ បច្ចុប្បន្ននាងកាន់តែទទួលបានការគាំទ្រច្រើន ពីទស្សនិកជន ជាពិសេសពេលនេះនាងក៏មានគូដណ្ដឹង ហើយមានគម្រងនឹងរៀបការជាមួយគ្នាផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ នាងជាមួយគូដណ្ដឹងក៏បានដឹងដៃគ្នាថតរូប Pre Wedding ថែមទៀតផង ក្នុងនោះដែរតារារូបនេះតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគូណ្ដឹង យ៉ាងមានក្ដីសុខ។ ជាពិសេស នាងតែងតែពោលពាក្យសរសើរ ពីទឹកចិត្ត និង ការយកចិត្តទុកដាក់លើខ្លួន ទោះពេលឈឺ ឬពេលសប្បាយនោះទេ។
ជាក់ស្ដែង មួយម៉ោងមុននេះ វ៉ាន់ នីឡា ក៏បានបង្ហោះរូបភាព ពេលនាងកំពុងឈឺ ហើយបាននិយាយរៀបរាប់សរសើរគូណ្ដឹងខ្លួនថា៖
មានសង្សារគួរឲ្យស្រឡាញ់បែបនេះរកណាបានយើងឈឺនាំទៅពេទ្យ ចាំមើលយើងគ្រប់ពេល ថ្ងៃណាខ្ញុំឈឺ គឺគាត់មិនបានគេងទេនៅចាំមើលខ្ញុំ នៅចាំដកសេរ៉ូមឲ្យ ហើយបានគាត់បានគេង love u so much ដែរតែងតែយកចិត្តទុកដាក់ជាមួយខ្ញុំ ស្រឡាញ់ខ្ញុំ។
លើសពីនេះ បើទោះបី វ៉ាន់ នីឡា និងគូដណ្ដឹងទើបតែស្រលាញ់ និងស្វែងយល់ចិត្តគ្នា តែគូដណ្ដឹងនាង ពិតជាបង្ហាញក្ដីព្រួយបារម្មណ៍ និង យកចិត្តទុកដាក់មើលថែ នីឡា គ្រប់ពេលវេលាតេម្ដង៕