យក់ ថិតរដ្ឋា និង ស្វាមីពួតដៃគ្នាបើកជំនួញថ្មី បង្កើតផលិតផលម៉ាកផ្ទាល់ខ្លួនលើកដំបូង

ឆ្លៀតពេលដែលរយាលពីការងារសិល្បៈ និង កំពុងសំងំថែសុខភាពខ្លួនខណៈពពោះកូនទី ៣ នេះ តារាចម្រៀង យក់ ថិតរដ្ឋា និង ស្វាមីគឺលោក ឃុំ ប៉ុណ្ណាដែត បានងាកមកបើកជំនួញថ្មីមួយទៀតបន្ថែមពីលើជំនួញចាស់ៗដែលជាហាងអាហារនោះ ។

បើតាមទំព័រហ្វេសប៊ុក ជំនួញថ្មីរបស់តារាចម្រៀងស្រី យក់ ថិតរដ្ឋា ដែលនឹងដំណើរការនាពេលខ្លីខាងមុខនេះ គឺការនាំចូលនូវផលិតផលថែរក្សាសម្រស់ថ្មីមួយពីប្រទេសថៃ ដោយតារាចម្រៀងស្រីរូបនេះបានអះអាងថាជាផលិតផលថែរក្សាសម្រស់ម៉ាកផ្ទាល់ខ្លួនឈ្មោះ DR Brand ដែលខ្លួន និង ស្វាមីបានបោះទុនបង្កើតឡើង ។

ជាមួយនឹងឈ្មោះផលិតផលថ្មីនវ បើតាមការដឹងនោះគឺជាការបូកបញ្ជូលគ្នារវាងឈ្មោះលោក ឃុំ ប៉ុណ្ណាដែត និង ឈ្មោះនាងផ្ទាល់ Det និង Rotha។ តារាចម្រៀង យក់ ថិតរដ្ឋា បានបញ្ជាក់តាមទំព័រហ្វេសប៊ុកទៀតថា ផលិតផលថែរក្សាសម្រស់ម៉ាក DR របស់នាងនេះ កំពុងស្ថិតក្នុងដំណើរផលិត និង ពេលខ្លីខាងមុននេះ នឹងមាននាំចូលសម្រាប់ដាក់លក់លើទីផ្សារ ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន ៕

Related posts

Leave a Comment