អាយុគ្រាន់តែជាតួលេខ! ខេមរៈ សិរីមន្ត និងភរិយា លេងខ្លួនឡើងស្ទាវ ជាមួយក្មួយៗ

ភ្នំពេញ៖ ក្រោយសម្រាកពីការងារ ពេលនេះតារាប្រុសដ៏មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត បាននាំភរិយា និងគ្រួសារ ដើរលេងកម្សាន្ត នៅក្នុងប្រទេសតាមបណ្តាខេត្តជាច្រើនពោរពេញដោយភាពរីករាយ និងសុភមង្គលយ៉ាងខ្លាំង។

យ៉ាងណាមិញ ដូចប្រិយមិត្តមួយចំនួនបានដឹងហើយថា តារាប្រុសរូបនេះមានកូន៣រួចមកហើយ តែសម្រស់ ក៏ដូចជាការតែងខ្លួនរបស់លោក និងភរិយានៅតែស្ទាវគួរឲ្យសរសើរតែម្តង។​ជាក់ស្តែងកាលពីពេលថ្មីៗនេះ ហ្វេនជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ក្រោយលោកបានធ្វើការតែងខ្លួនជាមួយនឹងក្មួយស្រី ដោយមើលទៅឡើងក្មេង ស្ទាវមិនសមមានកូន៣នោះទេ។

ស្របពេលជាមួយគ្នានេះដែរ ហ្វេនជាច្រើនពិតជាសរសើរដល់លោក ក៏ដូចជាភរិយា ដែលនៅតែមានរូបសម្រស់ស្រស់សង្ហាខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ មិនត្រឹមតែប៉ុណ្ណោះពួកគេបានប្រើប្រាស់ជីវិតយ៉ាងពោរពេញដោយភាពរីករាយ៕

Related posts

Leave a Comment