ភ្នំពេញ ៖ តារាសម្ដែង និងជាអ្នកលក់ផលិតកម្មតាមអនឡាញដ៏ល្បីឈ្មោះម្នាក់ កញ្ញា បានអះអាងថា «រាល់ថ្ងៃនេះមានកូនស្រីម្នាក់នៅក្បែរគឺគ្រប់គ្រាន់ហើយ មិនត្រូវការប្តីអីទៀតទេ ព្រោះជីវិតគ្រួសារឆ្លងកាត់ឆ្អែតអស់ហើយ» ហើយពេលអ្នកគាំទ្រសួរនាំនោះ នាងថាជាកូនខ្លួន។
រាជិនីចិត្តធម៌រូបដេននី ក្វាន់ បានអះអាងបែបនេះ តាមរយៈការបង្ហោះសារភ្ជាប់ជាមួយរូបភាពក្មួយរបស់ខ្លួន នៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ«Denny Kwan» នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។
ក្រោយពីមានការលើកឡើងខាងលើនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«Kim Jymin» បានបញ្ចេញមតិថា ជីវិតមានប្តីមានគ្រួសាទោះជាការពីបីដងរសជាតិក៏ដដែលៗគ្នា និង ដូចតែគ្នាទេ មិនបាច់មានប្តីទៀតក៏មិនអីដែរ សំខាន់មានតែកូនស្រីស្រស់ស្អាត រង់ចាំមើលពេលគាត់ប្រែប្រួលការរីកធំធាត់ និងការផ្លាស់ប្តូររស់នៅ សប្បាយជាង។
អ្វី ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលទៀតនោះ កុមារីម្នាក់ ដែលមានរូបរាងស្រស់ស្អាត ហើយនាងធ្លាប់អះអាងប្រាប់គេគ្រប់គ្នាថាជាក្មួយនោះ ពេលនេះ បែរជាប្រាប់គេថាជាកូនរបស់ខ្លួនទៅវិញ។ ជាក់ស្ដែង ពេលគេសួរថា នេះជាកូនបងមួយណានោះ ស្រាប់តែដេននី ក្វាន់ឆ្លើយយ៉ាងខ្លីថា «ចាកូនខ្ញុំ»។ ចំណែកគណនីហ្វេសប៊ុកមួយទៀតឈ្មោះ«ស្រីនាង បោះដុំ គ្រឿងក្រអូប» បានបញ្ចេញយោបល់ថា «គាត់ជាកូនរបស់បងបង្កើតមែនបង ខ្ញុំស្មានតែកូនបងចោមខ្វាន់ ស្អាតៗណាស់បង»៕