កម្រណាស់! ស្ត្រីម្នាក់ សម្រាលបានកូនភ្លោះ៤នាក់ មុខដូចគ្នាបេះបិទ

តិចសាស់៖ ស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះ Jenny Marr អាយុ​ ៣៥ឆ្នាំ ទើបទទួលស្វាគមន៍កូនប្រុសភ្លោះចំនួន៤នាក់ ដែលមានមុខមាត់ស្អាតៗ និងគួរឲ្យស្រលាញ់ទាំងអស់តែម្ដង។

Jenny បានពពោះអស់រយៈពេល ២៨.៥សប្ដាហ៍ ហើយនៅថ្ងៃទី១៥ ខែមីនាកន្លងទៅនេះ នាងបានសម្រាកកូនភ្លោះទាំង៤នាក់របស់នាងនៅឯមន្ទីរពេទ្យ Texas Health Presbyterian Dallas ស្ថិតក្នុងរដ្ឋតិចសាស់។ ក្នុងដំណើរការសម្រាលនេះ ទារកទាំង៤នាក់ បានកើតជាបន្ដបន្ទាប់គ្នាដោយចំណាយពេលត្រឹមតែ៣នាទីប៉ុណ្ណោះ និងមិនមានការវះកាត់នោះឡើយ។

គួរបញ្ជាក់ថា ទារកភ្លោះទាំង៤នាក់ខាងលើជាទារកដែលកើតមិនគ្រប់ខែ ដូច្នេះ សុខភាព និងទម្ងន់របស់ពួកគេហាក់មិនសូវល្អប៉ុន្មានឡើយ ដោយ Chris Hudson ជាកូនទី១មានទម្ងន់១.០៧គីឡូក្រាម, Harrison ជាកូនទី២ មានទម្ងន់១.១គីឡូក្រាម, Henry ជាកូនទី៣ មានទម្ងន់១.០៩គីឡូក្រាម និង Hardy ជាកូនទី៤ មានទម្ងន់ត្រឹមតែ ០.៨៧គីឡូក្រាមប៉ុណ្ណោះ៕

Related posts

Leave a Comment