កាន់តែក្តៅហើយ ពេលនេះលោក អុឹម ជីវ៉ា បានចេញវីដេអូឆ្លើយតបទៅលោក ផែង វណ្ណៈ ដោយប្រើពាក្យសម្តីខ្លាំងៗ ទាក់ទងនឹងរឿងដៀល សុខា ថាជាកាកមនុស្ស និងមនុស្សសំរាម

រឿងរ៉ាវរបស់យុវជន សុខា ដែលជាតារា Tiktok បានកំពុងក្លាយទៅជាការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បន្ទាប់ពី សុខា មានឱកាសក្លាយទៅជាតារា និងត្រូវបានក្រុមហ៊ុនមួយនៅក្នុងស្រុក បានជ្រើសរើសយកមកធ្វើជាតួសម្ដែង ដែលដឹកនាំដោយលោក អុឹម ជីវ៉ា ក្នុងខ្សែភាពយន្ដបែបអប់រំ លាយឡំជាមួយកំប្លែង ដែលត្រៀមនឹងចាក់ផ្សាយ នាដើមខែមិថុនា ខាងមុខនេះ។

ទាក់ទងចំពោះរឿងនេះដែរ ក៏មានមហាជនជាច្រើន បានសម្ដែងការមិនពេញចិត្ដ និងបានលើកឡើងថា៖”គ្រាន់តែក្មេងស្រីម្នាក់ ចេះលេងTikTok និយាយពាក្យហូបបាយនៅ បានក្លាយទៅជាតារាសម្តែង និងជាវាយគ្មិនកិត្តិយសបានដែរ ចឹងសម្រាប់ប្រទេសកម្ពុជាមិនខ្វះទេ មានធនធានសិល្បៈគ្រប់តែគ្នាហ្នឹង ព្រោះពាក្យហូបបាយនៅ មួយម៉ាត់សូម្បីតែក្មួយខ្ញុំក៏ចេះនិយាយដែលពាក្យនេះ”។

ក្នុងនោះដែរ ស្រាប់តែកាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ផែង វណ្ណៈ ក៏បានព្រលះ លោក អុឹម ជីវ៉ា និង សុខា ដោយមានខ្លឹមសារថា៖”ដើរជ្រើសរើសមនុស្សសំរាម យកមកធ្វើជាអ្នកសិល្បៈ (ខ្ញុំប្រើពាក្យមនុស្សសំរាម) សួរថា ហេតុអ្វីបានជាគេមិនគាំទ្រសិល្បៈខ្មែរ ហេតុអី? ចុះបើយើងយកមនុស្សសំរាមទៅសម្ដែង អាណាគេមើល ហា… យកមនុស្សជេរប្រចោល ប៉ោឡែនៅក្នុងកម្មវិធី TikTok មួយ យកមកអោយសម្ដែង អាណាគេមើល។

រួចហើយបងប្អូនយើង ប្រជាជនខ្មែរយើង លេងគាំទ្រសិល្បៈអស់ហើយ អើ យើងធ្វើជាអ្នកសិល្បៈ ទៅយកពួកអាសំរាមចឹងយកមកសម្ដែងចឹង អាណាគេមើល។ យើងត្រូវជ្រើសរើសមនុស្សដែលមានទេពកោសល្យ មានការរៀនសូត្រចេញពីសាលារចនា ចេញពីសាលាសិល្បៈ បណ្ដុះបណ្ដាលឲ្យយកមកសម្ដែង អាហ្នឹងបាន បាន! លើកលែងតែអ្នកកំប្លែងអី ដែលពួកគាត់មានដុង ពីកំណើត ពីអីមក អាហ្នឹងយើងជ្រើសរើសអ្នកកំប្លែងទៅវាអត់អីទេ ដែលគេហៅថា មាននិស្ស័យ មានដុងពីកំណើតមក តែអានេះ គឺយកមកដែលគេហៅថា មនុស្សសំរាម បង្កើតតែ TikTok ហើយជេរប្រចោលគ្នាពេញ TikTok ហ្នឹងទៅ ហើយអោយយកមកសម្ដែងសិល្បៈ! សួរថាជួយអី? មនុស្សសមត្ថភាពធន់ហ្នឹង ពេលដែលក្លាយខ្លួនទៅជាអ្នកសិល្បៈ តើវាអាចលើកដំកើនសិល្បៈទៅជាអីបាន? ចម្លើយគឺ គ្មានអីក្រៅពីទាញតម្លៃសិល្បៈឲ្យវាធ្លាក់ចុះនោះទេ”។

ទន្ទឹមនឹងនេះ ក្រោយស្ដាប់លោក ផែង វណ្ណៈ ធ្វើការព្រលះយ៉ាងខ្លាំងៗរួចមក លោក អុឹម ជីវ៉ា ក៏បានឡាយវីដេអូ ឆ្លើយតបទៅកាន់លោក ផែង វណ្ណៈ វិញ ដោយបានលើកឡើងថា៖”សូមផ្ញើរទៅអាបុិ ពាក់វែនតា និយាយគ្នាណា បើលេងកុំខឹង បើខឹងកុំលេង វាអស្ចារ្យម្លេះ? កុំថាក្មេងជេរ ថាក្មេងឈ្លើយវើយ អាញចង់ប្រាប់ចឹងម៉ង…គោរពតើ ទៅកម្មវិធី ក៏លើកដៃជំរាបសួរដែរ ទៅកម្មវិធីកន្លែងណាក៏ដោយ ក៏គេមិនមើលមុខផង ទៅចូលរួមកម្មវិធីសម្ពោធផ្ទះ លោកជំទាវម្នាក់ គ្មានអាណាមើលមុខ គេដើរគេចនោះ ព្រោះគេខ្ពើម…ខ្ញុំនេះ អ្នកលើកដៃជំរាបសួរ ប៉ុន្ដែគ្រាន់តែគេឃើញមុខ គេរត់ (នេះខ្ញុំមិនចង់និយាយទេ អ្នកម៉ែម្នាក់ឡើងផ្ទះ) លោកឯងក៏ទៅដែរ កុំធ្វើខ្លួនដូចអស្ចារ្យ…ហើយ សូមជួយស៊ែរវីដេអូនេះ ឱ្យអាបុិពាក់វែនតា អស្ចារ្យក្នុងហ្វេសប៊ុក (ឡេត ឡេត ឡេត) បានឃើញផង! ធ្វើដូចឯងហ្នឹងតុលាការអាចម៍គោអី”។

សូមទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment