ផន ស្រីខួច គ្រងតំណែងតួឯកជាលើកដំបូង ជាមួយប្រុសស្អាត សំ សុវណ្ណារ៉ាក់

មិនចាញ់មិត្តភក្តិរួមផលិតកម្មពេលនេះតារាចម្រៀង ផន ស្រីខួច ក៏មានឱកាសបាន ថតរឿងភាគជាលើកដំបូង។ រឿងនេះ ផន ស្រីខួច បានចាប់ដៃជាមួយតារាពន្លកថ្មី សំ សុវណ្ណារ៉ាក់ ក្នុងតំណែងជាតួឯកផងដែរ ។ចុងក្រោយនេះ តារាចម្រៀងជាច្រើននៅក្នុងផលិតកម្មហង្សមាស បានលេចមុខនៅក្នុងការថតរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។

ដោយឡែកងាកមកតារាចម្រៀងសម្បុរស្រអែមស្រស់ ផន ស្រីខួច ក៏មិនអន់ប៉ុន្មានដែរពេល នេះនាងក៏មានឱកាសបានគ្រងតំណែងជាតួឯកនៅក្នុងរឿងភាគជាមួយតារាចម្រៀង សំ សុវណ្ណារ៉ាក់ ។ នេះជាលើកទីមួយដែល ផន ស្រីខួច បានហក់ចូលក្នុងការសម្តែងរឿងភាគដែលនាងរំពឹងថានឹងទទួល បានការគាំទ្រពីសំណាក់មហាជន ។ ទោះបីជាមានការសួរ

នាំពីចំណងជើងរឿងភាគមួយនេះ តែ ផន ស្រីខួច មិនទាន់បង្ហើបឡើយ ។ក្រៅពីមមាញឹកនៅក្នុងការសម្តែងរឿង ផន ស្រីខួច ក៏លេចមុខនៅក្នុងការប្រគំតន្ត្រីនៅតាមឆាកស្ថានីយ ទូរទស្សន៍នានាជាមួយនឹងការតុបតែងខ្លួននិងក្បាច់រាំយ៉ាងរស់រវើកផងដែរ ។ ចុងក្រោយនេះ ផន ស្រីខួច កាន់តែប្រើជីវិតរស់នៅយ៉ាងហ៊ឺហាដោយមួយរយៈមុននាងបាន៕

ចំណាយពេលទៅដើរលំហែរ នៅសហរដ្ឋអាមេរិកជាលក្ខណៈឯកជនយ៉ាងរីករាយទៀតផង ។ ជីវភាពកាន់តែល្អប្រសើរបើក្រលេកមើលសម្រស់របស់ ផន ស្រីខួច ក៏ស្រស់ស្អាត និងទាន់សម័យមិនធម្មតាដែរ 

Related posts

Leave a Comment