កាលវេលាម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះ ជន សង្ស័យមានគ្នា២នាក់ជិះម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហម មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់បានសម្រេច ដែលហេតុការណ៍នេះកេីតឡេីងនៅចំណុចស្ថានីយ៍បូបទឹកបឹងទំពន់ តាមផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ស្រ្តីរងគ្រោះខាងលេីមានឈ្មោះ សេង សុភ័ណ្ឌ អាយុ ៣២ឆ្នាំ មុខរបរលក់ត្រី ពេលកេីតហេតុបានជិះម៉ូតូម៉ាក Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-7022 ស្នាក់នៅសង្កាត់ដង្កោ។ ចំណែកឯនៅក្នុងកាបូបគឺមានលុយចំនួន ៨០ម៉ឺនរៀល និងខ្សែកផ្លាទីន១ខ្សែ មានតម្លៃ៦០ម៉ឺនរៀល ទូរស័ព្ទ១គ្រឿងម៉ាក Oppo និងអត្តសញ្ញាណបណ្ណមួយសន្លឹក។
បេីតាមសម្ដីរៀបរាប់ពីស្រ្តីរង គ្រោះរូបនេះបានប្រាប់ទៅសមត្ថកិច្ចឲ្យដឹងថា៖ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅផ្សារនៅម្តុំវត្តពោធិញាណ ដើម្បីទៅទិញត្រីយកមកលក់ លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យម្នាក់ រត់មកឆក់កាបូបក្រវ៉ាត់នៅចង្កះ ហើយក្រោយកើតហេតុរូបគាត់ក៏បានព្យាយាមបើកម៉ូតូ Viva
ដេញតាមជន សង្ស័យ ពីកន្លែងកើតហេតុ៣៧១ រហូតមកដល់ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ក៏បាត់ឈឹងតែម្តងមិនដឹងទៅផ្លូវណា ទេីបរូបនាងក៏បានអង្គុយយំនៅទីនោះ។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងរួចមក បងប្រុសរបស់ស្រ្តីរង គ្រោះក៏បានមកដល់ នឹងបាននាំទៅប៉ុស្តិ៍តែម្តង ដេីម្បីដាក់ពាក្យបណ្ដឹងចាត់ការស្រាវជ្រាវរកជន សង្ស័យមកទទួលទោសតាមច្បាប់