(មានវីដេអូ) ព្រឺសម្បុរ! វិញ្ញាណក្ខន្ធ​លោកឪសែន​ បានចូលចៅរបស់គាត់​ ហេីយរាំល្ខោនខោល ដែលជាដំណេីររាំពិតរបស់គាត់!

បើយោងតាមគណនីហ្វេសប៊ុករបស់លោក អាចារ្យធំ បានបង្ហោះរៀបរាប់ថា៖ ព្រឺរោម! វិញ្ញាណក្ខន្ធ​លោកឪសែន​ បានចូលចៅរបស់គាត់​ ហេីយរាំល្ខោនខោល(ដែលជាដំណេីររាំពិតរបស់គាត់)​ ទាំងដែលចៅលោកឪ​ មិនមែនជាអ្នកល្ខោនខោល​ ហេីយក៏មិនចេះរាំសូម្បីតែបន្តិចពីមុនមក។🙏🙏🙏

គួរបញ្ជាក់ថា លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២០ ដោយស.ពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋាន(វត្តទឹកថ្លា)ក្រុងភ្នំពេញ។ សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment