ញាក់សាច់ត្រឺតៗ! ចេះតែឆ្ងល់ ត្រីមួយក្បាលនេះមានតំលៃស្មើរផ្ទះបុរីមួយល្វែងឯនោះ ដឹងការពិតវាមានចំនុចពិសេសច្រើនដូចជា…

បរទេស៖ កាលពីថ្មីៗនេះមានព័តមានរបស់​VTC News បានចុះផ្សាយអំពីព័តមានមួយគួរអោយភ្ញាក់ផ្អើលមួយដោយ អ្នកនេសាទ​ឈ្មោះ Nguyen Van Anh ចាប់បាន​ត្រីមាស​ដ៏​កម្រ​ជួប ។​យ៉ាងណាមិញបុរសនោះបានបន្តថា ច្រើន​ឆ្នាំ​ហើយ ដែល​គ្រួសារ​លោក​ប្រកប​របរ​នេសាទ​នៅ​តំបន់ Van Ninh ខេត្ត Khanh hoa តែ​នេះ​ជា​លើកដំបូង​ហើយ ដែល​លោក​ជួប​ភ​ព្វ​សំណាង​នឹកស្មាន​ពុំ​ដល់ ។​​លោក Anh ពោលៈ «​ត្រីមាស​នេះ ប្រវែង​ប្រហែល 60 cm និង​ទម្ងន់​ជាង 3 kg វា​ជាប់​សំណាញ់ ។

ខ្ញុំ​ក្រឡេកឃើញ​សម្បុរ​វា ពិសេស​ស្នាម​អុជ​ខ្មៅ​នៅ​កន្ទុយ ទើប​ជឿជាក់ថាជា​ត្រីមាសដំបូង​វា​នៅរស់ តែ​ប្រស់​ទឹក​មួយសន្ទុះ វា​ក៏​ងាប់ខ្ញុំ​យក​វា​ក្លាស្សេ​ភ្លាម​» ។​ត្រីមាស​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Oto Lithoides Biauritus ។ វា​មានតម្លៃ​ខ្ពស់ ព្រោះ​ក្រពះ​វា​គេ​យក​ធ្វើ​សូត្រ​អ័​រ​ហ្គា​និក សំរាប់​វះកាត់​ដេរ​ភ្ជិត ព្រោះ​វារ​លាយ​ចូលក្នុង​សាច់​តែម្តង ។​​

ឈ្មួញ​ចិន​និយម​ត្រីមាស​នេះ​ណាស់ មុន​នោះ ត្រីមាស​ដូចគ្នា​ទម្ងន់ ២,៥ គីឡូ គេ​ហ៊ាន​ទិញ​ដល់​ទៅ​ជាង ៦ ម៉ឺន​ដុល្លារ ឯណោះ ៕ យ៉ាងណាមិញ​គេ​មក​ជុំវិញ​ច្រើនណាស់ ឲ្យ​បុរសនោះ​កាត់ថ្លៃ​ទៅ តែ​បុរសនោះ​ក៏​ពុំទាន់​សម្រេចចិត្តថា​លក់​ប៉ុន្មាន​ទេប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ​​

Related posts

Leave a Comment